ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យម៉ាឡេស៊ីផលិតស្រោមអនាម័យប្រើបានទាំងបុរស និងស្ត្រីលើកដំបូងក្នុងលោក
អ្នកឯកទេសរោគស្ត្រីម៉ាឡេស៊ីម្នាក់បានផលិតស្រោមអនាម័យទ្វេមុខងាដែលអាចប្រើបានទាំងបុរស និងស្ត្រី ហើយត្រូវបានផលិតពីសម្ភារៈវេជ្ជសាស្ត្រធម្មតា។
អ្នកផលិតសង្ឃឹមថា ស្រោមអនាម័យទ្វេមុខងា Wondaleaf នឹងផ្តល់ឲ្យមនុស្សអាចគ្រប់គ្រងកាន់តែល្អប្រសើរនូវសុខភាពផ្លូវភេទដោយមិនគិតពីភេទ ឬទំនោផ្លូវភេទរបស់ពួកគេ។

លោក John Tang Ing Chinh ជាគ្រូពេទ្យឯកទេសរោគស្ត្រីនៅក្រុមហ៊ុនផ្គត់ផ្គង់វេជ្ជសាស្ត្រTwin Catalyst បាននិយាយថា ៖«ជាទូទៅ វាជាស្រោមអនាម័យធម្មតាដែលមានគម្របសារធាតុស្អិត។ វាជាស្រោមអនាម័យមានសន្ទះស្អិតជាប់នឹងប្រដាប់ភេទបុរស ឬស្ត្រីហើយគ្របដណ្តប់ពេញជិតនៅតំបន់ការពារ»។
លោកបានបញ្ជាក់ថា សន្ទះដែលមានសារធាតុស្អិតជាប់នេះមានតែម្ខាងនៃស្រោម។ មានន័យថា វាអាចប្រើបានដោយភេទណាមួយក៏បាន។
លោក Tang បានផលិតស្រោមអនាម័យនេះដោយប្រើសារធាតុ polyurethane ជាសម្ភារៈប្រើបិទរបួសថ្លាឆ្លុះដែលស្តើង បត់បែនស្រួល តែជាប់ធន់ និងមិនលេចទឹក។
លោកបាននិយាយសំដៅទៅលើសម្ភារៈដែលយកមកផលិតថា ៖«នៅពេលប្រើ ជាញឹកញាប់ យើងមិនដឹងថា មានស្រោមអនាម័យទេ»។

លោក Tang បញ្ជាក់ថា ស្រោមអនាម័យ Wondaleaf បានឆ្លងកាត់ការស្រាវជ្រាវ និងធ្វើតេស្តគ្លីនិកសាស្ត្រជាច្រើនលើកមុនពេលផលិត ហើយនឹងមានលក់តាមវេបសាយរបស់ក្រុមហ៊ុននាខែធ្នូខាងមុខ។
ក្នុងមួយប្រអប់មានស្រោម Wondaleaf ២ដែលមានតម្លៃប្រមាណជាង៣ដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


