Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sinovac ដែល កម្ពុជា កំពុងចាក់ដល់កុមារអាយុ ៥ ឆ្នាំមាន ប្រសិទ្ធភាពការពារកូវីដសឹង ១០០ ភាគរយ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះបានប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំង Sinovac សម្រាប់កុមារមានអាយុ ៥ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារនេះផងដែរ យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំងការពារកូវីដ CoronaVac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ចំនួន ២ ដូស ជួយបង្កើតនូវការឆ្លើយតបអង់ទីគ័រខ្លាំងក្លា ចំពោះកុមារដែលមានអាយុ ៥ ឆ្នាំ និងក្មេងជំទង់ ។

ការអះអាងនេះធ្វើឡើង ក្រោយទស្សនាវដ្ដីវេជ្ជសាស្ត្រ Lancet បានរាយការណ៍អំពីដំណើរការសាកល្បងដំណាក់កាលទី ១ និងដំណាក់កាលទី ២ នៃវ៉ាក់សាំង CoronaVac នៅខេត្ត Hebei ភាគឦសានប្រទេសចិនចំពោះកុមារ និងក្មេងជំទង់ដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំ ។

ការសិក្សានោះបានបញ្ជាក់ថា “វ៉ាក់សាំង CoronaVac គឺមានភាពស៊ាំចំពោះកុមារ និងមនុស្សវ័យជំទង់ដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំ ហើយអត្រាឆ្លើយតបរបស់អង់ទីគ័រទៅនឹងជំងឺកូវីដ ១៩ ចំពោះកុមារ និងក្មេងជំទង់ មានប្រសិទ្ធភាពរហូតដល់ ៩៦ ភាគរយ បន្ទាប់ពីចាក់ពេញ ២ ដូស” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ចិន យកវ៉ាក់សាំងកូវីដមកពីក្រុមហ៊ុនចំនួន ២ ចាក់កុមារអាយុ ៣ ទៅ ១១ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម