ព័ត៌មានអន្ដរជាតិ
អ្នកពន្លត់អគ្គិភ័យ ៩នាក់ស្លាប់ក្នុង សោកនាដកម្មដ៏រន្ធត់ នៅ ប្រេស៊ីល
អ្នកពន្លត់អគ្គិភ័យចំនួន ៩នាក់បានស្លាប់ ក្នុងហេតុការណ៍បាក់រូងភ្នំ នៅពេលការហ្វឹកហ្វឺនរបស់ពួកគេ ប្រែក្លាយទៅជាសោកនាដកម្មដ៏រន្ធត់។

នៅពេលហេតុការណ៍កើតឡើង មានសមាជិក ២៨នាក់នៃនាយកដ្ឋានពន្លត់អគ្គិភ័យយោធា Sao Paulo ស្ថិតនៅក្នុងរូងភ្នំនៃទីក្រុង São Paulo ប្រទេស ប្រេស៊ីល។
អ្នកពន្លត់អគ្គិភ័យ៩នាក់ក្នុងចំណោមនោះ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស។

ពីដំបូង កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ ប៉ុន្តែគិតត្រឹមថ្ងៃអាទិត្យ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ ហើយមិនមានជនរងគ្រោះណាម្នាក់ទៀតបាត់ខ្លួនឡើយ។
គួរបញ្ជាក់ថា សោកនាដកម្មនេះ បានកើតឡើងក្បែរតំបន់ Altinópolis ដែលត្រូវបានគេស្គាល់ថាជាកន្លែងសម្បូររូងភ្នំ និងជាទីដ៏ពេញនិយមពីសំណាក់អ្នកទេសចរ។

រូងភ្នំចំនួនប្រាំបីនៅទីនោះ ត្រូវបានអ្នកទេសចរសម្រុកទៅទស្សនាយ៉ាងច្រើនកុះករ ដោយសារតែទេសភាពដ៏ស្រស់ស្អាត។
ហេតុការណ៍នេះ កើតឡើងតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីសោកនាដកម្មស្រដៀងគ្នានេះ បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់ បន្ទាប់ពីអណ្តូងរ៉ែមាសមួយ បានបាក់នៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ថតជាប់អាចម៍ផ្កាយផ្ទុះភ្លឺចិញ្ចាញលើមេឃក្នុងប្រទេស ប្រេស៊ីល (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


