ព័ត៌មានអន្ដរជាតិ
ប្រជាជនអង់គ្លេសម្នាក់ក្នុងចំណោម ៥ នាក់គ្មានទំនុកចិត្តលើវ៉ាក់សាំងកូវីដដែលទើបអនុម័តថ្មី
យោងតាមការស្ទង់មតិថ្មីមួយបានឲ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់នៅក្នុងប្រទេសអង់គ្លេសបានបង្ហាញនូវការមិនជឿជាក់ចំពោះវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដែលត្រូវបានអនុម័តថ្មីថាមានសុវត្ថិភាព ។ ការស្ទង់មតិបានរកឃើញថា មនុស្សតែ ២៧ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេមានទំនុកចិត្តខ្លាំងលើវ៉ាក់សាំង Pfizer/BioNTech ថាមានសុវត្ថិភាព ។
ក្នុងចំណោមអ្នកឆ្លើយសំណួរមាន ៤៣ ភាគរយជឿជាក់ថាវាមានសុវត្ថិភាពគួរសម ប៉ុន្តែ ១១ ភាគរយមិនមានទំនុកចិត្តខ្ពស់ និង ៩ ភាគរយមិនមានទំនុកចិត្តទាល់តែសោះ ។

ការរកឃើញនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យឱសថ និងផលិតផលសុខភាព (MHRA) បានអនុម័តវ៉ាក់សាំងសម្រាប់ប្រើដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ ។
ការស្ទង់មតិរបស់ YouGov បានបញ្ជាក់ថា ៤៤ ភាគរយប្រឆាំងនឹងប្រជាជនទាំងអស់នៅក្នុងចក្រភពអង់គ្លេសដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ខណៈ ៣៧ ភាគរយបានគាំទ្រការលើកឡើងនេះ ។

ការស្ទង់មតិក៏បាននិយាយផងដែរថា ៦៦ ភាគរយគាំទ្រនឹងគំនិតរបស់លេខាធិការសុខាភិបាលលោក Matt Hancock ដែលត្រូវបានចាក់វ៉ាក់សាំងផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ខណៈ ១២ ភាគរយទៀតប្រឆាំងនឹងទង្វើបែបនេះ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ចំនួន ៤០ លានដូសដើម្បីចាក់ដល់មនុស្ស ២០ លាននាក់ដោយចាក់ ២ ដូសក្នុងរយៈពេល ២១ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


