ព័ត៌មានអន្ដរជាតិ
WHO បង្ហាញពេលវេលាកាត់បន្ថយការឈឺធ្ងន់ និងស្លាប់ដោយកូវីដបានច្រើនខ្លាំងហើយ
ករណីឆ្លងកូវីដ-១៩ទូទាំងពិភពលោកជិតដល់២៥០លាននាក់ហើយគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈវីរុសបំប្លែងខ្លួនឆ្លងលឿន Delta បានធូរស្បើយ ហើយអាជីវកម្ម និងទេសចរណ៍ប្រចាំថ្ងៃដំណើរការកាន់តែធម្មតាវិញ បើទោះជាប្រទេសមួយចំនួននៅអឺរ៉ុបហក់ឡើងជាថ្មីរហូតដល់ជាប់កំណត់ត្រា។
តាមការវិភាគរបស់ Reuters បង្ហាញថា ក្នុងរយៈពេល៣ខែកន្លងទៅនេះ ចំនួនឆ្លងកូវីដជាមធ្យមប្រចាំថ្ងៃបានធ្លាក់៣៦%។ ទោះជាករណីរាលដាលជាសកលថយចុះ ក៏វីរុសនេះនៅតែកំពុងឆ្លងមនុស្ស៥០លាននាក់រាល់៩០ថ្ងៃ ដោយសារវីរុសឆ្លងរហ័ស Delta រាតត្បាតខ្លាំង។ កាលពីដំបូង វាប្រើពេលជិតមួយឆ្នាំទើបមានករណីឆ្លងកូវីដ៥០លាននាក់។

អ្នកជំនាញសុខភាពមានសុទិដ្ឋិថា ប្រទេសជាតិជាច្រើនគ្រប់គ្រងបាននូវការរាតត្បាតដ៏អាក្រក់ដោយសារវ៉ាក់សាំង និងការប៉ះពាល់ដោយធម្មជាតិ បើទោះជាយ៉ាងណា ពួកគេមានការប្រុងប្រយ័ត្នថា អាកាសធាតុត្រជាក់ និងថ្ងៃឈប់សម្រាកចុងឆ្នាំនេះអាចនឹងធ្វើឲ្យកើនឡើងជាថ្មី។
លោកស្រី Maria Van Kerkhove ប្រធានផ្នែកវីរុសឆ្លងនៅអង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងថា ៖«យើងគិតចន្លោះពីពេលឥឡូវនេះ និងដាច់ឆ្នាំ២០២២ គឺជាចំណុចដែលយើងគ្រប់គ្រងវីរុសនេះបាន….ដែលអាចកាត់បន្ថយការឈឺធ្ងន់ និងស្លាប់បានយ៉ាងច្រើន»។
បន្ថែមលើលើវ៉ាក់សាំង ក្រុមវេជ្ជបណ្ឌិតឥឡូវនេះមានរបៀបព្យាបាលកាន់តែល្អប្រសើរ។ កាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសទី១ក្នុងពិភពលោកក្នុងការអនុម័តថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ Molnupiravir របស់ក្រុមហ៊ុន Merck ដែលសហការផលិតជាមួយក្រុមហ៊ុន Ridgeback Biotherapeutics។
ការសិក្សាបង្ហាញថា ថ្នាំគ្រាប់នេះកាត់បន្ថយបាន៥០%ពីការចូលមន្ទីរពេទ្យសម្រាប់អ្នកដែលប្រឈមហានិភ័យខ្ពស់បំផុតពីការវិវត្តកូវីដទៅជាធ្ងន់ធ្ងរ។

ការឆ្លងនៅតែកំពុងកើនឡើងនៅប្រទេស៥៥ក្នុងចំណោម២៤០ប្រទេស ដែលក្នុងនោះរុស្ស៊ី អ៊ុយក្រែន និងក្រិកជិតឈានកម្រិតកំណត់ត្រាដែលខ្លួនធ្លាប់បានឆ្លងជាប់កំណត់ត្រាកាលពីពីរឆ្នាំមុន។
យោងតាមការវិភាគបង្ហាញថា អឺរ៉ុបខាងកើតមានស្ថិតិចាក់វ៉ាក់សាំងទាបបំផុតក្នុងតំបន់។ ជាងពាក់កណ្តាលនៃករណីឆ្លងថ្មីទាំងអស់ត្រូវបានរាយការណ៍ទូទាំងពិភពលោកគឺមាននៅប្រទេសក្នុងតំបន់អឺរ៉ុបក្នុងនោះឆ្លងថ្មី១លាននាក់់រាល់៤ថ្ងៃ។
WHO និងក្រុមជំនួយផ្សេងៗទៀតកាលពីខែមុនបានអំពាវនាវឲ្យមេដឹកនាំប្រទេស G20 ផ្តល់ថវិកាចំនួន២៣.៤ប៊ីលានដុល្លារតាមផែនការដើម្បីទិញវ៉ាក់សាំង ការធ្វើតេស្ត និងថ្នាំព្យាបាលដល់ប្រទេសក្រីក្រនៅក្នុងរយៈពេល១២ខែខាងមុខ។
លោក Jarbas Barbosa ជំនួយការប្រធាន PAHO បាននិយាយថា ៖«ភាពមិនស្មើគ្នានៅតែបន្តជារបាំងដ៏ធំដើម្បីឈានដល់គោលដៅវ៉ាក់សាំងរបស់យើង»។ លោកបានជំរុញឲ្យអាជ្ញាធរផ្តល់អាទិភាពដល់មនុស្សចាស់ បុគ្គលិកជួរមុខ និងអ្នកដែលប្រឈមហានិភ័យខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


