ព័ត៌មានអន្ដរជាតិ
នេះតម្លៃប្រេងកើនឡើងថ្ងៃនេះ បន្ទាប់ពីកើនឡើងម្សិលមិញ
តម្លៃប្រេងនៅបន្តឡើងថែមទៀតនៅថ្ងៃពុធនេះ ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Vitol Group បានឲ្យដឹងថា លទ្ធភាពអាចកើនឡើងរហូតដល់១០០ដុល្លារអាមេរិកក្នុង១បារ៉ែលសម្រាប់ឆ្នាំ២០២២ខាងមុខ។
តម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក U.S. West Texas Intermediate (WTI) បានឡើងថ្លៃ២៣សេន ឬ០.៣%ក្នុងមួយបារ៉ែល ដែលមានតម្លៃ៨៤.៣៨ដុល្លារ បន្ថែមលើការឡើង២.៧%កាលពីថ្ងៃអង្គារ។
ប្រេងឆៅ Brent បានឡើងថ្លៃ៣៦សេន ឬ០.៤% ក្នុងមួយបារ៉ែល ដែលមានតម្លៃ៨៥.១៤ដុល្លារ បន្ទាប់ពីឡើង១.៦%កាលពីថ្ងៃអង្គារ៍។

ការរឹតបន្តឹងការស្តុកប្រេងទុកជាសកលបានជំរុញឲ្យតម្លៃប្រេងឆៅកាន់តែឡើងថ្លៃកាលពីប៉ុន្មានខែមុន ហើយទិន្នន័យថ្មីបំផុតពីវិទ្យាស្ថានប្រេងអាមេរិក (API) បានបញ្ជាក់ពីទិដ្ឋភាពនៃការផ្គត់ផ្គង់នៅតែត្រូវការ។
យោងតាមប្រភពទីផ្សារបង្ហាញថា ទិន្នន័យបានបង្ហាញការស្តុកទុកប្រេងឆៅអាមេរិកបានធ្លាក់ចុះ២.៥លានបារ៉ែលសម្រាប់សប្តាហ៍ដល់ថ្ងៃទី៥ ខែវិច្ឆិកា ដែលផ្ទុយពីការប៉ាន់ស្មានរបស់អ្នកវិភាគសម្រាប់ការកើនឡើងប្រេងឆៅស្តុកទុកចំនួន២.១លានបារ៉ែលនៅក្នុងការស្ទង់មតិរបស់ Reuters មួយ។
ទីផ្សារនឹងរង់ចាំទិន្នន័យសារពើភណ្ឌប្រចាំសប្តាហ៍ពីរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) នៅថ្ងៃពុធដើម្បីឃើញថាតើវាបញ្ជាក់ពីការធ្លាក់ចុះក្នុងការស្តុកទុកប្រេងឆៅឬយ៉ាងណា។
ការគូសបញ្ជាក់បន្ថែមលើទិដ្ឋភាពទីផ្សារនៅតែតាន់តឹង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Vitol Group លោក Russell Hardy បាននិយាយកាលពីថ្ងៃអង្គារ៍ថា តម្រូវការប្រេងបានវិលត្រឡប់ដូចទៅនឹងតម្រូវការមុនពេលកូវីដផ្ទុះឡើង ហើយនៅត្រីមាសទី១ឆ្នាំ២០២២ អាចនឹងកើនឡើងតម្រូវការលើសពីកម្រិតឆ្នាំ២០១៩។
លោកប្រាប់កិច្ចប្រជុំកំពូលស្តីពីទំនិញថា ៖«លទ្ធភាពអាចហក់ឡើងខ្ពស់ដល់១០០ដុល្លារក្នុងមួយបារ៉ែលគឺច្បាស់ណាស់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


