ព័ត៌មានអន្ដរជាតិ
ទីក្រុងមួយនៅ ចិន តេស្តរកកូវីដលើអ្នកទស្សនា ៣ ម៉ឺននាក់ ឯលទ្ធផលមិនខុសបំណង
ទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានធ្វើតេស្ដរកកូវីដលើអ្នកទស្សនាចំនួន ៣០,០០០ នាក់នៅមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយ អំឡុងថ្ងៃទីពីរនៃការត្រួតពិនិត្យទ្រង់ទ្រាយធំនៅក្នុងទីក្រុង ។
ទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍កាលពីថ្ងៃអង្គារថា ការធ្វើតេស្តរកកូវីដលើអ្នកទស្សនាទាំងនោះ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។
អាជ្ញាធរក្នុងតំបន់នៅទីក្រុង Chengdu បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា អ្នកដែលមានវត្តមានទាំងនោះត្រូវបានតម្រូវឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំលទ្ធផលរបស់ពួកគេ ហើយមិនត្រូវចេញក្រៅផ្ទះនោះទេ រហូតដល់មានការណែនាំ ។
វាមិនច្បាស់ទេថាតើមានអ្នកទស្សនាប៉ុន្មាននាក់នៅមជ្ឈមណ្ឌល New Century Global Center ទំហំ ១.៧ លានម៉ែត្រការ៉េ ដែលមានហាងជាច្រើន ការិយាល័យ សួនទឹកដ៏ធំ និងសាកលវិទ្យាល័យមួយនេះ ។CCTV បាននិយាយថា មនុស្សមួយចំនួនបានចាកចេញពីតំបន់គ្រប់គ្រងបណ្តោះអាសន្ន ដោយគ្មានការអនុញ្ញាត ប៉ុន្តែត្រូវបានគេរកឃើញតាមរយៈសេវាកម្មតាមដាន និងធ្វើតេស្ត ។
ទន្ទឹមនោះ ការធ្វើតេស្តទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងនៅឧទ្យាន Shanghai Disneyland កាលពីចុងខែតុលា ដោយភ្ញៀវនៅក្នុងឧទ្យានតម្រូវឲ្យធ្វើតេស្តរកកូវីដនៅច្រកចេញ នៅពេលពួកគេចាកចេញ ។
គួរបញ្ជាក់ថា Chengdu ជាទីក្រុងដែលមានប្រជាជនជាង ២០ លាននាក់ បានរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍មួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ចិន ផ្ទុះកំហឹងលើ អាមេរិក ក្រោយយន្តហោះយោធាចុះចតនៅ តៃវ៉ាន់ ទាំងដែលគ្មានទំនាក់ទំនងការទូត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ