ព័ត៌មានអន្ដរជាតិ
រឿង៣យ៉ាង ពលករខ្មែរត្រូវដឹង ពេលត្រឡប់ទៅធ្វើការនៅ ថៃ វិញ
អាជ្ញាធរថៃ នឹងត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ទៅ ៥០០,០០០ដូស សម្រាប់ពលករបរទេស ខណៈខ្លួនរៀបចំស្វាគមន៍ពួកគេត្រឡប់មកប្រទេសវិញ ដើម្បីជួយសម្រាលការខ្វះខាតកម្លាំងពលកម្ម។

រដ្ឋាភិបាលថៃ គ្រោងនឹងអនុញ្ញាតឲ្យពលករមកពីប្រទេសជិតខាង កម្ពុជា មីយ៉ាន់ម៉ានិងឡាវ ចូលប្រទេសវិញនៅដើមខែក្រោយ ហើយបំពេញការខ្វះខាតក្នុងឧស្សាហកម្មនាំចេញធំៗ ដូចជាអាហារ និងផលិតកម្មកៅស៊ូ ជាដើម។
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin បាននិយាយថា នៅពេលពលករត្រឡប់មកវិញ ពួកគេត្រូវជួបរឿង៣យ៉ាងដែលក្នុងនោះមានដូចជា ១.ពួកគេនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ២.ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះ ពួកគេនឹងត្រូវចាក់វ៉ាក់សាំង ហើយទី៣. ពួកគេក៏នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។

លោកថ្លែងថា “យើងបានត្រៀមវ៉ាក់សាំងពី ៤០ម៉ឺន ទៅ ៥០ ម៉ឺនដូស ដើម្បីចាក់ដល់ពលករចំណាកស្រុក”។
ទន្ទឹមនោះ ក្រសួងការងារបានប៉ាន់ប្រមាណថា មានតម្រូវការបន្ទាន់សម្រាប់ពលករចំណាកស្រុកចំនួន៤២០,០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ គ្រោងបើកព្រំដែនទទួលពលករខ្មែរវិញ ដោយសារខ្វះកម្លាំងពលកម្ម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី