ព័ត៌មានអន្ដរជាតិ
មុនប្រជុំជាមួយលោក បៃដិន ស្រាប់តែលោក ស៊ី ព្រមានពាក់ព័ន្ធសង្គ្រាម
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅកាន់ភាពតានតឹងក្នុងសម័យសង្គ្រាមត្រជាក់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាសកល មុនកិច្ចប្រជុំតាមអនឡាញជាមួយសមភាគីអាមេរិក។
នៅក្នុងសារជាវីដេអូទៅកាន់វេទិកា CEO ខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក ស៊ី បានលើកឡើងថា ការព្យាយាមគូសបន្ទាត់មនោគមវិជ្ជា ឬបង្កើតជារង្វង់តូចៗលើមូលដ្ឋានភូមិសាស្ត្រនយោបាយ ត្រូវតែបរាជ័យ។
តំបន់អាស៊ីប៉ាស៊ីហ្វិក មិនអាចនិងមិនគួរវិលទៅរកការប្រឈមមុខដាក់គ្នា និងការបែងចែកដូចកាលសម័យសង្គ្រាមត្រជាក់ឡើយ។
ការកត់សម្គាល់របស់ប្រធានាធិបតីចិន ត្រូវបានគេមើលឃើញថា ជាការសំដៅច្បាស់ៗចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់ រួមទាំងក្រុម Quad ជាមួយប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី ផងដែរ ក្នុងការបង្អាក់នូវអ្វីដែលពួកគេមើលឃើញថា ជាការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងអាមេរិក បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានសម្តែងក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីសកម្មភាពរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាជំហររបស់ខ្លួនទីក្រុងហុងកុង តំបន់ស៊ីនជាំង និងកោះតៃវ៉ាន់ផងដែរ។
ចំពេលមានការប៉ះទង្គិចគ្នា ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាដើម្បីកែលម្អទំនាក់ទំនង ហើយនៅក្នុងខែតុលា ក្រុមមន្ត្រីបានប្រកាសថា លោក ស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំតាមអនឡាញនៅមុនដំណាច់ឆ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបាននិយាយថាតើពេលណាទើបកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណមួយដែលបានឲ្យដឹងថា លោក ស៊ី និងលោក បៃដិន អាចរៀបចំកិច្ចពិភាក្សានៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក កំពុងភ័យ ថា ចិន អាច មាន ក្បាល គ្រាប់ នុយក្លេអ៊ែរ ៣ មុំចំនួន ១ ពាន់គ្រាប់ នៅ ឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


