Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ

បានផុស

នៅ

រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់សំណងរហូតដល់ទៅ១២០,០០០ផោនស្មើនឹង១៦១,៥៣១ដុល្លារអាមេរិកដល់អ្នកទាំងឡាយណាដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវ៉ាក់សាំងកូវីដ។

ក្រុមមន្រ្តីបានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech បន្ទាប់ពីវាទទួលបានការយល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់។

វ៉ាក់សាំងនេះត្រូវបានបន្ថែមទៅក្នុងគម្រោងសំណងការខូចខាតដែលបណ្តាលមកពីការចាក់វ៉ាក់សាំង (VDPS) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដើម្បីធានាដល់សាធារណជនអំពីសុវត្ថិភាពនៃវ៉ាក់សាំងក្នុងការការពារជំងឺនានាដូចជាកញ្ជ្រឹល គ្រុនផ្តាសាយ អុតធំ (Smallpox) ​និងតេតាណូស។

ក្រសួងសុខាភិបាលបាននិយាយកាលពីយប់មិញថា វ៉ាក់សាំងកូវីដនឹងត្រូវបានបន្ថែមចូលទៅក្នុងគម្រោងនេះដើម្បីជា “វិធានការបង្ការជាមុន”។

ក្រុមអ្នកវិទ្យាសាស្ត្របានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការបង្កើតវ៉ាក់សាំងកូវីដនេះដោយសារតែការភ័យខ្លាចអំពីសុវត្ថិភាពរបស់វាខណៈក្រុមហ៊ុនថ្នាំបានស្វែងរកសំណងពីរដ្ឋាភិបាលមុនពេលបញ្ចេញវ៉ាក់សាំង។

VDPS របស់ចក្រភពអង់គ្លេសត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ហើយគ្របដណ្តប់លើជនរងគ្រោះដែលរងផលប៉ះពាល់ពីការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ។ ក្នុងឆ្នាំ២០០៩ វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយជ្រូក H1N1 ក៏ត្រូវបានបញ្ចូលនៅក្នុងបញ្ជីនេះផងដែរ។

ក្រោមគម្រោងនេះ បុគ្គលម្នាក់ៗមានសិទ្ធិទទួលបានសាច់ប្រាក់១២០,០០០ផោនប្រសិនបើពួកគេអាចពិការធ្ងន់ធ្ងរដោយសារការចាក់វ៉ាក់សាំង។

គម្រោងនេះមានគោលបំណងរារាំងប្រជាជនពីការស្វែងរកសំណងតាមរយៈនីតិវិធីរបស់តុលាការដែលមានរយៈពេលយូរនិងចំណាយច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបន្តតាមដានសុវត្ថិភាពរបស់វ៉ាក់សាំង Pfizer និង BioNTech បន្ទាប់ពីប្រទេសនេះបានក្លាយជាប្រទេសដំបូងគេនៅពិភពលោកខាងលិចដែលអនុម័តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កាលពីថ្ងៃពុធ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៥ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៦ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម