ព័ត៌មានអន្ដរជាតិ
ម្តាយ ចងហើយដុតដៃកូនស្រីបង្កើតអាយុ៦ឆ្នាំដោយសារលួចស្ករគ្រាប់
ស្ត្រីជាម្តាយម្នាក់ត្រូវបានចាប់ខ្លួនដោយសារតែនាងយកខ្សែជ័រចងដៃកូនស្រីអាយុ៦ឆ្នាំហើយដុតដៃកូនដើម្បីប្រដៅឈប់ឲ្យលួចស្ករគ្រាប់ពីហាងរបស់គេ។
រឿងនេះបានកើតឡើងនៅក្នុងតំបន់ Alto K’ara K’ara នៃទីក្រុង Cochabamba កណ្តាលប្រទេសបូលីវីបន្ទាប់ពីជនរងគ្រោះវ័យក្មេងនិងប្អូនស្រីអាយុ៤ឆ្នាំរបស់នាងបានលួចស្ករគ្រាប់ពីហាងក្នុងតំបន់។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីជាម្តាយក៏ចង់ដុតដៃកូនស្រីពៅរបស់នាងដែរប៉ុន្តែនាងបានរត់គេចនៅពេលឃើញបងស្រីរបស់នាងទទួលរងនូវការដាក់ទណ្ឌកម្មដ៏រន្ធត់នេះ។
ម្តាយបង្កើតនិងឪពុកចុងរបស់ក្មេងដែលរងរបួសត្រូវបានចាប់ខ្លួនបើទោះបីជាក្រោយមក ស្រ្តីជាម្តាយត្រូវបានដោះលែងវិញដោយសារតែនាងមានផ្ទៃពោះ៦ខែក៏ដោយ។ ចៅក្រមបានបញ្ជាឲ្យស្រ្តីជាម្តាយដែលមានផ្ទៃពោះ៦ខែត្រូវរង់ចាំរហូតដល់នាងសម្រាលកូនសិនទើបអាចមកជំនុំជម្រះក្តីបាន។

ការធ្វើទារុណកម្មនេះបានកើតឡើងបន្ទាប់ពីម្ចាស់ហាងបានមើលវីដេអូកាមេរ៉ាសុវត្ថិភាពឃើញក្មេងទាំងពីរលួចស្ករគ្រាប់ហើយបានប្រាប់ទៅឪពុកម្តាយរបស់ក្មេង។
ក្មេងស្រីអាយុ៦ឆ្នាំបានរងរបួសដៃធ្ងន់ធ្ងរកម្រិត២ប៉ុន្តែនាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

នាងចាំបាច់ត្រូវធ្វើការវះកាត់ដៃយ៉ាងហោចណាស់បួនដងក៏ដូចជាការព្យាបាលដទៃទៀតដែលទាក់ទងនឹងការប៉ះទង្គិចខាងផ្លូវចិត្តដែលបង្កឡើងដោយឧប្បត្តិហេតុដ៏រន្ធត់នេះផងដែរ។
ប្អូនស្រីរបស់នាងកំពុងស្ថិតក្រោមការមើលថែរបស់អ្នកធ្វើការផ្នែកសង្គមនៅមជ្ឈមណ្ឌលការពារកុមារនិងយុវវ័យ។

ស្ត្រីជាម្តាយបាននិយាយថា នាងមានការសោកស្តាយហើយនាងគ្រាន់តែចង់បង្រៀនមេរៀនដល់កូនស្រីកុំឲ្យលួចរបស់អ្នកដទៃប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ប្តីប្រពន្ធមួយគូ ជាប់គុកម្នាក់១៩៤ឆ្នាំដោយសារធ្វើទារុណកម្មកុមារ
ចុចអាន៖ ឪពុក ម្ដាយ ចិញ្ចឹម ធ្វើទារុណកម្មកូនរហូតដល់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


