ព័ត៌មានអន្ដរជាតិ
ប្តីប្រពន្ធមួយគូ ជាប់គុកម្នាក់១៩៤ឆ្នាំដោយសារធ្វើទារុណកម្មកុមារ
ប្តីប្រពន្ធមួយគូប្រឈមនឹងការជាប់គុក១៩៤ឆ្នាំបន្ទាប់ពីពួកគេត្រូវរងការចោទប្រកាន់ថាបានបង្អត់អាហារនិងធ្វើទារុណកម្មធ្ងន់ធ្ងរលើក្មេងស្រីម្នាក់និងក្មេងប្រុសម្នាក់អស់រយៈពេល៤ខែ។
Priscilla Meachem អាយុ៣១ឆ្នាំនិង Elite Waltz អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីថាបានចងនិងវាយកូនក្មេងដែលមានអាយុ១០ឆ្នាំនិង១១ឆ្នាំ។

ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា កុមារទាំងពីរត្រូវពួកគេបង្អត់អាហារហើយប្រាប់ថា ពួកគេនឹងស្លាប់ក្នុងភាពគួរឲ្យភ័យខ្លាចនៅចន្លោះខែមិថុនាដល់ខែតុលាឆ្នាំនេះ។
វាត្រូវបានគេអះអាងថា Meachem និង Waltz មកពីទីក្រុង Zanesville នៃរដ្ឋ Ohio ក៏បានប្រើខ្សែរឺតនិងបង់ស្អិតដើម្បីបង្ខាំងក្មេងៗផងដែរ។
ប៉ូលិសនិយាយថា ពួកគេបានកោរសក់របស់ក្មេងៗហើយញ៉ាំអាហារនៅមុខពួកគេជាប្រចាំ។

ប៉ូលិសស៊ើបអង្កេត Bryan Ruff បានប្រាប់កាសែត Zanesville Times ថា “នេះគឺជាករណីរំលោភបំពានដ៏អាក្រក់បំផុតដែលខ្ញុំមិនដែលឃើញ”។
លោក Ruff បាននិយាយថា ក្មេងប្រុសត្រូវបានគេវាយនឹងឈើនិងហ្គីតា។
កាសែតនេះរាយការណ៍ថា ឥឡូវ ប្តីប្រពន្ធមួយគូនេះត្រូវប្រឈមនឹងការចោទប្រកាន់ច្រើនករណី។

Meachem និង Waltz ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទាក់ទិននឹងបទឧក្រិដ្ឋព្រហ្មទណ្ឌចំនួន៩ករណី ការចាប់ជំរិតចំនួន៦ករណីនិងការរំលោភបំពានកុមារចំនួន៧ករណី។
ប្រសិនបើត្រូវផ្តន្ទាទោសមែននោះ អ្នកទាំង២អាចជាប់គុករយៈពេល១៩៤ឆ្នាំក្នុងម្នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ តើជំងឺមហារីកលើកុមារ អាចព្យាបាលជាដែរឬទេ?
ចុចអាន៖ សម្តេច ហ៊ុន សែន អំពាវនាវកុំឱ្យកុមារតូចៗចេញក្រៅផ្ទះ ក្រោយបិទផ្សារអីុអន(Aeon)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


