ព័ត៌មានអន្ដរជាតិ
បែកធ្លាយឯកសារថ្មី អាមេរិក បញ្ជូនមេរោគស្រដៀងនឹង កូវីដ ទៅកាន់មន្ទីរពិសោធន៍ក្រុងអ៊ូហាន
អង្គការសុខភាព EcoHealth Alliance ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជូនសំណាកមេរោគដែលបានរកឃើញនៅក្នុងប្រចៀវប្រទេសឡាវនៅចន្លោះខែមិថុនា ឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ ២០១៩ សម្រាប់ការសិក្សានៅវិទ្យាស្ថានមេរោគក្រុងអ៊ូហាន ។

អ៊ីមែលដែលទទួលបាន បាននិយាយថា មេរោគពី “ប្រចៀវ និងប្រភេទសត្វដែលមានហានិភ័យខ្ពស់” ត្រូវបានផ្ញើទៅសម្រាប់ការសិក្សានេះ ។ ក្រោយមកទៀតវាត្រូវបានគេប្រើដើម្បីសិក្សាពីលទ្ធភាពនៃមេរោគដែលមានដើមកំណើតពីសត្វទាំងនេះឆ្លងមកមនុស្ស ។
មេរោគប្រចៀវឡាវដែលអង្គការសុខភាព EcoHealth Alliance បញ្ជូនទៅកាន់មន្ទីរពិសោធន៍ក្រុងអ៊ូហានដែលត្រូវបានគេស្គាល់ក្រោមឈ្មោះ Banal-52 បានបង្ហាញភាពស្រដៀងគ្នា ៩៦.៨ ភាគរយនៅក្នុងលំដាប់ហ្សែនរបស់វាទៅនឹងវីរុស SARS-CoV-2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ ១៩ បណ្តាលឲ្យមានការរាតត្បាតទូទាំងពិភពលោក ។

ជាមួយនឹងភាពស្រដៀងគ្នា ៩៦.៨ ភាគរយមេរោគ Banal-52 គឺជាប់ពាក់ព័ន្ធទៅនឹងវីរុស SARS-CoV-2 ជាងមេរោគមួយចំនួនដែលរកឃើញនៅក្នុងរូងសត្វប្រចៀវចិន ដែលត្រូវបានសិក្សានៅមន្ទីរពិសោធន៍ក្រុងអ៊ូហានផងដែរ ។
គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់អង្គការសុខភាព EcoHealth Alliance ត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានជាតិអាឡ័កស៊ី និងជំងឺឆ្លង (NIAID) ហើយការស្រាវជ្រាវបែបនេះត្រូវបានចាត់ទុកថាគ្រោះថ្នាក់ដោយអ្នកឯកទេស ដោយសារតែលទ្ធភាពនៃការបញ្ចេញមេរោគដែលមានការចម្លងខ្លាំង និងកំពុងសម្លាប់មនុស្សលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ នាវា រុស្ស៊ី ដឹកប្រេង ២ លានបារ៉ែលទៅ អាមេរិក ដោយកម្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


