ព័ត៌មានអន្ដរជាតិ
នាវា រុស្ស៊ី ដឹកប្រេង ២ លានបារ៉ែលទៅ អាមេរិក ដោយកម្រ
យោងតាមទិន្នន័យតាមដានទំនិញដែលដកស្រង់ដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា នាវាដឹកប្រេងរុស្ស៊ីចំនួន ៤ គ្រឿងដែលពោរពេញទៅដោយប្រេងម៉ាស៊ូតចំនួន ២ លានបារ៉ែលបានចេញដំណើរទៅកាន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ។

សារព័ត៌មាន Bloomberg បានដកស្រង់សម្ដីពីអ្នកជំនាញម្នាក់ដោយកត់សម្គាល់ថា វាជារឿងកម្រណាស់ដែលបានឃើញ “បរិមាណដ៏ធំនេះមកដល់ឆ្នេរខាងកើត” របស់សហរដ្ឋអាមេរិក ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំណាត់ការដ៏មានសក្ដានុពលណាមួយនោះទេ ។

លោកស្រី Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានទាក់ទងជាមួយមន្ត្រី និងមេដឹកនាំជាច្រើនមកពីប្រទេសនានា រួមទាំងប្រទេសចិន រួមទាំងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ ដែលជាអ្នកផលិតប្រេង អំពីការធានាឲ្យមានការផ្គត់ផ្គង់គ្រប់គ្រាន់នៅទីនោះ” ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនកំពុងឈានដល់ការប្រើប្រាស់ប្រេងធំជាងគេមួយចំនួនរបស់ពិភពលោក រួមទាំងប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ជប៉ុន ពិចារណាបញ្ចេញប្រេងបម្រុងរបស់ខ្លួន ជួយកាត់បន្ថយតម្លៃលក់លើលោក
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


