ព័ត៌មានអន្ដរជាតិ
អូទ្រីសដាក់បំរាមកូវីដពេញប្រទេសជាថ្មីផ្ទុះការប្រឆាំង
ប្រទេសអូទ្រីសបានសម្រេចដាក់បំរាមកូវីដ-១៩ជាថ្មីទូទាំងប្រទេសដែលជំរុញឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំង ហើយប្រទេសផ្សេងៗទៀតនៅអឺរ៉ុបក៏មានផ្ទុះការប្រឆាំងនឹងបំរាមថ្មីដែរ។
ចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃចន្ទនេះ ប្រជាជនអូទ្រីត្រូវបានបញ្ជាឲ្យធ្វើការងារពីផ្ទះ ហើយហាង អាជីវកម្មនានាមិនចាំបាច់ទាំងអស់ត្រូវបិទទ្វារ។ កាលពីសប្តាហ៍មុន អូទ្រីសបានក្លាយជាប្រទេសអឺរ៉ុបទី១ដែលបានបង្កើតច្បាប់តម្រូវការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ច្បាប់នេះនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ។

នេះជាការដាក់បំរាមទូទាំងប្រទេសលើកទី៤របស់អូទ្រីសចាប់តាំងពីកូវីដបានចាប់ផ្តើម។ អាជ្ញាធរបានបញ្ជាឲ្យអ្នកស្រុកស្ថិតនៅផ្ទះទាំងអស់ ប៉ុន្តែលើកលែងក្នុងលក្ខខណ្ឌចាំដូចជាសុខភាព និងអាហារជាដើម។
ភោជនីយដ្ឋាន បារ កាហ្វេ ហាងកាត់សក់ សាឡូន រោងភាពយន្ត និងហាងមិនចាំបាច់ផ្សេងៗត្រូវបិទទ្វារទាំងអស់។ វិធានការណ៍ទាំងនេះបន្តរហូតដល់ថ្ងៃទី១២ ខែធ្នូ បើទោះជាមន្ត្រីបាននិយាយថា ពួកគេនឹងបញ្ជាក់ជាថ្មី ក្រោយពេល១០ថ្ងៃ។
មនុស្សរាប់ពាន់បាននាំគ្នាតវ៉ានៅទីក្រុង Vienna ដើម្បីប្រឆាំងមុនបំរាមត្រូវបានដាក់ចេញ។ ក្រុមអ្នកតវ៉ាបាននាំគ្នាលើកបដាដែលមានសរសេរពាក្យថា «សេរីភាព» ហើយពួកគេស្រែកដាក់ប៉ូលិសថា «ប្រឆាំងៗ»។
ជាមួយគ្នានេះ បណ្តាប្រទេសជាច្រើនទៀតនៅអឺរ៉ុប នៅអឺរ៉ុបក៏មានផ្ទុះការតវ៉ាប្រឆាំងនឹងបំរាមដែរ។ ក្រុមតវ៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅប្រទេសហុល្លង់ និងបែលហ្ស៊ិក។

អត្រាឆ្លងថ្មីហក់ឡើងយ៉ាងខ្លាំងនៅអឺរ៉ុបដែលជំរុញឲ្យអង្គការសុខភាពពិភពលោក (WHO) មានការព្រមាន។ កាលពីថ្ងៃសៅរ៍ នាយកតំបន់របស់ WHO លោកវេជ្ជបណ្ឌិត Hans Kluge បាននិយាយថា លុះត្រាតែវិធានការណ៍រឹតបណ្តឹងទូទាំងអឺរ៉ុប បូករួមទាំងការចាក់វ៉ាក់សាំង ពាក់ម៉ាស់ និងប័ណ្ណកូវីដទើបអាចទប់ស្កាត់បាន បើពុំនោះទេមនុស្សពាក់កណ្តាលលាននាក់អាចនឹងបាត់បង់ជីវិតនាពេលខាងមុខ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


