ព័ត៌មានអន្ដរជាតិ
WHO រកឃើញ Delta គ្របដណ្តប់ជាសកល ៩៩.៨% ក្នុង៦០ថ្ងៃចុងក្រោយ
យោងតាមរបាយការណ៍ជំងឺរាតត្បាតប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ក្នុងចំណោមទិន្នន័យចំនួន៨៤៥០០០ករណីត្រូវបានដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមវិទ្យាសាស្ត្រសកល GISAID ជាមួយនឹងសំណាកដែលប្រមូលបានក្នុងរយៈពេល៦០ថ្ងៃចុងក្រោយគឺមានវីរុសបំប្លែងខ្លួនឆ្លងលឿនរហ័ស Delta ដល់ទៅ៩៩.៨%។

លោកស្រី Maria Van Kerkhove ប្រធានបច្ចេកទេសផ្នែកកូវីដ-១៩របស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Delta កំពុងមានការវិវត្តខ្លួនឯង ហើយ WHO បានកំពុងព្យាយាមតាមដានពីការវិវត្ត និងការផ្លាស់ប្តូរនៅក្នុងវីរុសនេះ។
លោកស្រីមានប្រសាសន៍ថា ៖«យើងកំពុងរៀបចំផែនការទីនេះ សម្លឹងមើលពីសេណារីយ៉ូនាពេលអនាគតថាតើវីរុសនេះមានការប្រែប្រួលកម្រិតណាក្នុងន័យនៃការចម្លង ឬថាតើវាមានសក្តានុពលគេចចេញពីប្រសិទ្ធភាពវ៉ាក់សាំងនាពេលអនាគត ដែលនឹងធ្វើឲ្យវិធានការការពាររបស់យើងមួយចំនួនមិនសូវមានប្រសិទ្ធភាព»។
WHO បានសង្កត់ធ្ងន់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ដែលមាននាពេលបច្ចុប្បន្ននេះមានគោលដៅចម្បងគឺកាត់បន្ថយហានិភ័យនៃការឈឺធ្ងន់ ចូលមន្ទីរពេទ្យ និងស្លាប់ច្រើនជាងការការពារមិនឲ្យឆ្លង។

ប្រធានវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan បានលើកឡើងថា ខណៈពេលប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងមានកម្រិតទាបប្រឆាំងនឹងការឆ្លងវីរុសបំប្លែងខ្លួន Delta ក៏កម្រិតការពាររបស់វ៉ាក់សាំងប្រឆាំងនឹងការឈឺធ្ងន់ធ្ងរគឺនៅតែខ្ពស់ជាង៨០%នៅក្នុងករណីភាគច្រើន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


