ព័ត៌មានអន្ដរជាតិ
បុរសថៃ ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដ របស់អាមេរិក
បុរសម្នាក់បានស្លាប់ក្នុងផ្ទះខ្លួនឯងនៅស្រុក Muang កាលពីយប់ថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រភេទ Moderna របស់សហរដ្ឋអាមេរិក។

ប៉ូលិសស៊ើបអង្កេត Adithes Phocharoen បាននិយាយថា សមត្ថកិច្ចបានទទួលទូរសព្ទពីផ្ទះរបស់គាត់ក្នុងស្រុក Muang នៃខេត្ត សាមុត ប្រាកាន នៅប្រហែលម៉ោង១២:៣០រំលងអាធ្រាត្រ។
ប៉ូលិសបានរកឃើញឈ្មោះ Sithipol Bovornkittipaisal អាយុ២៦ឆ្នាំ ដេកស្លាប់នៅជាន់ផ្ទាល់ដីនៃផ្ទះ ហើយមិនមានសញ្ញានៃការរំលោភបំពានលើរាងកាយទេ។
ម្តាយរបស់ Sithipol Sopa Khotpakdi អាយុ ៥០ ឆ្នាំបាននិយាយថា កូនប្រុសរបស់គាត់បានទទួលវ៉ាក់សាំង Sinovac ដូសទីមួយកាលពីដើមខែកញ្ញា ប៉ុន្តែមិនបានប្រាប់ថានៅឯណាទេ។

គាត់បានទៅចាក់វ៉ាក់សាំង Moderna ជាដូសទី២នៅមន្ទីរពេទ្យ Synphaet Theparak កាលពីរសៀលថ្ងៃអង្គារហើយបានត្រឡប់មកផ្ទះវិញ ដោយមិនមានផលរំខានអ្វីទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីយប់ថ្ងៃអង្គារ ខណៈពេលកំពុងលេងទូរសព្ទនៅជាន់ទី២ លោក Sithipol មានអាការឈឺទ្រូង និងពិបាកដកដង្ហើម។
ស្រ្តីជាម្តាយបានទូរសព្ទទៅក្រុមសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ Paolo Samutprakarn។ ពេលកំពុងរង់ចាំ សាច់ញាតិបានលើក Sithipol ចុះមកជាន់ផ្ទាល់ដី។

ពេលក្រុមគ្រូពេទ្យមកដល់ ពួកគេបានធ្វើការសង្គ្រោះបេះដូង និងប្រើឧបករណ៍ឆក់ ប៉ុន្តែមិនអាចឲ្យគាត់រស់ឡើងវិញបានទេ។
សាកសពរបស់ Sithipol ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi Chakri Naruebodindra ដើម្បីធ្វើកោសល្យវិច័យ រកមើលថាតើការស្លាប់របស់គាត់ ពិតជាទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដមែនឬទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


