ព័ត៌មានអន្ដរជាតិ
ជប៉ុន ដាក់បម្រាម មិនឲ្យជនបរទេសទាំងអស់ ចូលប្រទេស
ប្រទេសជប៉ុនបាននិយាយថា ដោយសារតែការលេចចេញនូវវីរុសកូវីដបំប្លែងថ្មី Omicron, ខ្លួននឹងរារាំងការចូលរបស់ជនបរទេសទាំងអស់មកពីជុំវិញពិភពលោក ដែលការហាមឃាត់នេះ កើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានបន្ធូរបន្ថយច្បាប់ចូលដ៏តឹងរ៉ឹង។
លោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងហាមឃាត់ការចូលថ្មីរបស់ជនបរទេសទាំងអស់មកពីជុំវិញពិភពលោក ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាស្អែកនេះទៅ”។
កាលពីចុងសប្តាហ៍ ប្រទេសជប៉ុនបានរឹតបន្តឹងការហាមឃាត់ ការចូលសម្រាប់អ្នកដែលមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំបីផ្សេងទៀតនៅក្នុងតំបន់ ដោយតម្រូវឲ្យពួកគេឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃនៅទីតាំងដែលកំណត់ដោយរដ្ឋាភិបាល។
សេចក្តីប្រកាសថ្ងៃចន្ទនេះមានន័យថា ប្រទេសជប៉ុននឹងអនុវត្តជាថ្មីនូវការគ្រប់គ្រងព្រំដែន ដែលខ្លួនបានបន្ធូរបន្ថយកាលពីដើមខែនេះសម្រាប់ភ្ញៀវធុរកិច្ចរយៈពេលខ្លី និស្សិត និងកម្មករបរទេស។
ប្រទេសជាច្រើនផ្សេងទៀត បានចាត់វិធានការដើម្បីរឹតបន្តឹងព្រំដែនរបស់ពួកគេ បន្ទាប់ពីការរកឃើញវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានកំណត់អត្តសញ្ញាណកាលពីសប្តាហ៍មុនដោយអ្នកស្រាវជ្រាវនៅអាហ្វ្រិកខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេដឹងតិចតួចណាស់អំពីមេរោគនេះ រួមទាំងថាតើវាឆ្លងខ្លាំង ងាយនឹងបង្កជាជំងឺធ្ងន់ធ្ងរ ឬអាចធន់នឹងវ៉ាក់សាំងដែរឬក៏យ៉ាងណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ឧបករណ៍តេស្ត PCR មួយចំនួន មិនអាចរកឃើញវីរុសបំប្លែងថ្មី Omicron ទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


