ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ អ្នកទោសកូរ៉េខាងជើង ហែកគុក
បុរសជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយពេលគេចពីអាជ្ញាធរអស់រយៈពេល៤០ថ្ងៃ បន្ទាប់ពីហែកគុករបស់ចិន។
បុរសអាយុ៣៩ឆ្នាំ ដែលគេស្គាល់ឈ្មោះចិនថា Zhu Xianjian ត្រូវបានចាប់ដាក់គុកនៅក្នុងខេត្ត Jilin ភាគឦសានប្រទេសចិន បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ២០០៣។
ប៉ូលិសខេត្ត Jilin បាននិយាយថា លោក Zhu ត្រូវបានឃុំខ្លួននៅម៉ោងប្រហែល១០ព្រឹកថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសន្តិសុខសាធារណៈនៃទីក្រុង Jilin, អ្នករត់គេចខ្លួនរូបនេះត្រូវបានចាប់មកវិញដោយប៉ូលិសក្នុងស្រុក Fengman ហើយអ្នកស្រុកបាននិយាយថា លោក Zhu បានលាក់ខ្លួននៅក្នុងកន្លែងទេសចរណ៍ដែលគេបោះបង់ចោលមួយ។
លោក Zhu បានរត់គេចចេញពីពន្ធនាគារក្នុងទីក្រុង Jilin កាលពីថ្ងៃទី១៨ខែតុលា។ ការរត់គេចខ្លួននេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។
កំណត់ត្រារបស់តុលាការបង្ហាញថា គាត់បានហែលទឹកដោយខុសច្បាប់ ឆ្លងកាត់ទន្លេដែលពុះចែកប្រទេសកូរ៉េខាងជើងនិងប្រទេសចិនក្នុងឆ្នាំ២០១៣ មុនពេលឆ្មក់ចូលផ្ទះជាច្រើននៅក្នុងភូមិក្បែរនោះ ដោយលួចលុយ ទូរស័ព្ទដៃ និងសំលៀកបំពាក់។
ក្នុងឆ្នាំ២០១៤ ជនរត់គេចខ្លួនរូបនេះត្រូវបានកាត់ទោសឲ្យជាប់គុក១១ឆ្នាំ ពីបទចូលប្រទេសចិនដោយខុសច្បាប់ ក៏ដូចជាការបោកប្រាស់ និងប្លន់ដោយចេតនា ដែលបណ្តាលឲ្យមានអ្នករបួសធ្ងន់ធ្ងរ។ គាត់នឹងត្រូវដោះលែង ហើយនិរទេសត្រឡប់ទៅកូរ៉េខាងជើងវិញនៅឆ្នាំ២០២៣៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Newsweek
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


