ព័ត៌មានអន្ដរជាតិ
អ្នកទោស៤០០០នាក់ ហែកគុក នៅប្រទេសហៃទី
ប្រភពមួយបានប្រាប់ BBC នៅថ្ងៃចន្ទទី៤ខែមីនាថា អ្នកទោសប្រមាណ៤០០០នាក់ បានហែកគុក បន្ទាប់ពីមានក្រុមបងធំប្រដាប់អាវុធ សម្រុកចូលពន្ធនាគារធំក្នុងរដ្ឋធានី Port-au-Prince នៃប្រទេសហៃទី ដើម្បីជួយពួកគេ។

យោងតាមប្រភពខាងលើ, ក្នុងចំណោមអ្នកជាប់ឃុំទីនោះ ក៏មានសមាជិកក្រុមបងធំដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធការសម្លាប់ប្រធានាធិបតី Jovenel Moïse កាលពីឆ្នាំ២០២១ដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សានៅប្រទេសហៃទី កាន់តែធ្ងន់ធ្ងរឡើងៗ ព្រោះថាក្រុមបងធំដែលមានបំណងបណ្តេញនាយករដ្ឋមន្ត្រី Ariel Henry គឺបានគ្រប់គ្រងសឹងតែ៨០% ទៅហើយនៃរដ្ឋធានី Port-au-Prince ហើយអំពើហិង្សាចុងក្រោយនេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលនាយករដ្ឋមន្ត្រី ធ្វើដំណើរទៅកាន់ទីក្រុងណៃរ៉ូប៊ី ដើម្បីពិភាក្សាអំពីការបញ្ជូនកងកម្លាំងសន្តិសុខពហុជាតិសាសន៍ដឹកនាំដោយកេនយ៉ា ទៅកាន់ប្រទេសហៃទី។

លោក Jimmy Chérizier មេក្រុមរហស្សនាម Barbecue បានប្រកាសពីការវាយប្រហារបណ្តេញនាយករដ្ឋមន្ត្រី ហើយ ក៏មានការបាញ់ប្រហារមួយ បណ្តាលឲ្យប៉ូលិស៤នាក់ស្លាប់ និង៥នាក់រងរបួស។ ក្រោយមក សហជីពប៉ូលិសរបស់ប្រទេសហៃទី បានស្នើឲ្យកងទ័ពជួយពង្រឹងសន្តិសុខនៅពន្ធនាគារ ប៉ុន្តែទីបំផុត ទីនោះនៅតែត្រូវបានវាយលុកកាលពីល្ងាចថ្ងៃសៅរ៍ រួចរំដោះបានអ្នកទោស៤០០០នាក់ដែរ។
អំពើហិង្សាហាក់កើនឡើងហួសពីការគ្រប់គ្រង ចាប់តាំងពីលោកប្រធានាធិបតី Moise ត្រូវគេធ្វើឃាត ហើយមកទល់ពេលនេះ ប្រទេសហៃទី មិនទាន់រកអ្នកជំនួសតំណែងគាត់បានឡើយ រីឯការបោះឆ្នោត ក៏មិនបានធ្វើឡើងដែរតាំងពីឆ្នាំ២០១៦មក។

នៅក្រោមកិច្ចព្រមព្រៀងនយោបាយមួយ ការបោះឆ្នោតនឹងត្រូវរៀបចំឡើង ហើយលោក Henry នឹងត្រូវចុះចេញនៅថ្ងៃទី៧ខែកុម្ភៈ ប៉ុន្តែរឿងនោះមិនបានកើតឡើងទេ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, មនុស្សជាង៨៤០០នាក់ បានក្លាយជាជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមបងធំកាលពីឆ្នាំមុនដូចជាការសម្លាប់និងចាប់ពង្រត់ជាដើម ពោលគឺច្រើនជាងឆ្នាំ២០២២ ដល់ទៅទ្វេដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


