ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆេះឃ្លាំងស្តុកប្រេងនៅ ថៃ ម្សិលមិញ ខាតជាង ៤០លានបាត និងបាត់បង់ប្រេង ១០ ម៉ឺនលីត្រ
កាលពីម្សិលមិញវេលាម៉ោង ១២:៣០ រសៀល មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញម៉ាកល្បីៗ របស់ក្រុមហ៊ុន Prapa Grooil ស្ថិតនៅ Soi Talat Thanya ផ្លូវ Petchkasem សង្កាត់ Om Yai ស្រុក Sampran ខេត្ត Nakhon Pathom ។

កន្លែងកើតហេតុជាអគារមួយជាន់ នៅខាងក្នុងមានផ្ទុកធុងប្រេងចំណុះ២០០លីត្រ៣ទៅ៤ធុង ដាក់ជង់គ្នាយ៉ាងខ្ពស់ ខណៈខាងក្នុងរោងចក្រ ផ្ទុកប្រេងជាង ១០ ម៉ឺនលីត្រ។
នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយពេញឃ្លាំង។ បន្ទាប់មកក៏មានការផ្ទុះឆេះរាលដាលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះផងដែរ ។
ទោះយ៉ាងណា នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុក Sampran បានសម្របសម្រួលរថយន្តបាញ់ទឹកជាង ៣០ គ្រឿង។ ប៉ុន្តែការគ្រប់គ្រងភ្លើងគឺពិបាក ព្រោះនៅកន្លែងកើតហេតុ មានភ្លើងពេញដោយប្រេង ឆេះយ៉ាងសន្ធោសន្ធៅ។
ភ្លើងត្រូវបានប្រើពេលជាង ៣ ម៉ោង ទើបរលត់ទៅវិញ ខណៈដែលភ្លើងកំពុងគ្រប់គ្រងបាន មានមន្ត្រីម្នាក់ត្រូវផ្កាភ្លើងខ្ទាតចូលភ្នែក រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាប្រញាប់។


ការឆាបឆេះនេះបានបណ្ដាលឲ្យប្រេងខ្លះ ហូរចូលទៅក្នុងប្រឡាយសាធារណៈ ហើយអភិបាលខេត្ត Nakhon Pathom បានបញ្ជាឲ្យមន្ត្រីនៃមន្ទីរធារាសាស្ត្រខេត្តបិទទ្វារទឹក ដើម្បីការពារកុំឲ្យប្រេងហូរចូលទន្លេថាជីន។
លោក Nopruj Ungpraphakorn កូនប្រុសក្រុមហ៊ុនប្រេង Prapagro Oil Limited បានប្រាប់ឲ្យដឹងថា កាលពីខែមេសា កន្លងទៅនេះ មានភ្លើងឆេះម្ដង ហើយបានផ្លាស់ប្ដូរប្រេងដែលនៅសល់ទៅកន្លែងថ្មី ដោយរៀបចំបើកអាជីវកម្ម ប៉ុន្តែបែរជាត្រូវភ្លើងឆេះម្ដងទៀតទៅវិញ។


ចំពោះមូលហេតុពិតប្រាកដ មិនត្រូវបានគេដឹងថា បណ្ដាលមកពីអ្វីនោះទេ។ ប្រេងដែលឆេះលើកនេះមានជាង១០ម៉ឺនលីត្រ ប៉ុន្តែតិចជាងលើកទី១។ ការការខូចខាតក្នុងហេតុការណ៍អគ្គីភ័យនេះ គឺជាង ៣០-៤០ លានបាតឯណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អគ្គិភ័យឆេះរោងចក្រផ្លាស្ទិក នៅប្រទេសថៃ ក្រុមពន្លត់ មិនអាចគ្រប់គ្រងបាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


