ផ្លូវដែក ចិន-ឡាវ ចាប់ផ្តើមដំណើរការថ្ងៃនេះហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ផ្លូវដែក ចិន-ឡាវ ចាប់ផ្តើមដំណើរការថ្ងៃនេះហើយ

បានផុស

នៅ

ក្រុមហ៊ុន China State Railway Group បាននិយាយថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់មួយតភ្ជាប់ទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ បានចាប់ផ្តើមដំណើរការនៅ ថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែកប្រវែង ១,០៣៥ គីឡូម៉ែត្រ គឺជាគម្រោងតភ្ជាប់រវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន និងយុទ្ធសាស្ត្ររបស់ឡាវ ដើម្បីបំប្លែងខ្លួនពីប្រទេសដែលគ្មានផ្លូវដែកទៅ ជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវដែក ។

ផ្លូវដែកនេះគឺជាស្តង់ដារបច្ចេកទេសយ៉ាងពេញលេញរបស់ចិន និងមាន ២ ផ្នែក ។ ការ​សាងសង់​ផ្នែក​ក្នុង​ប្រទេស​ឡាវ​ពី​ទីក្រុង​ព្រំដែន Boten ទៅ​ ទីក្រុង​វៀងចន្ទន៍​បាន​ចាប់ផ្តើម​នៅ​ ខែធ្នូ ឆ្នាំ ២០១៦ ហើយ​ការ​សាងសង់​ផ្នែក​ផ្លូវដែក​របស់​ប្រទេស​ចិន​ដែល​តភ្ជាប់​ទីក្រុង Yuxi និង​ទីក្រុង​ព្រំដែន Mohan បាន​ចាប់ផ្តើម​ក្នុង​ខែធ្នូ ឆ្នាំ ២០១៥ ។

ជាមួយនឹងល្បឿនប្រតិបត្តិការអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងដែលកំពុងដំណើរការលើផ្លូវនេះនឹងដឹកអ្នកដំណើរពីទីក្រុង Kunming ទៅ កាន់ទីក្រុងវៀងចន្ទន៍ក្នុងរយៈពេលប្រហែល ១០ ម៉ោង ។

គួរបញ្ជាក់ថា ប្រតិបត្តិការផ្លូវដែកចិន-ឡាវ មានសារសំខាន់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរសេដ្ឋកិច្ច សង្គម និងវប្បធម៌ទ្វេភាគី ហើយត្រូវបានគេរំពឹងថានឹងពន្លឿនការសាងសង់ច្រករបៀងសេដ្ឋកិច្ចចិន-ឡាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ចិន និង​​ វៀតណាម សន្យាបន្តកិច្ចសហប្រតិបត្តិការ​​ ប្រឆាំងនឹងវីរុសកូវីដ ១៩

ចុចអាន ៖ ប្រេងសាំងនៅ កម្ពុជា ធ្លាក់ថ្លៃ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ២៥ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៤ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services