ព័ត៌មានអន្ដរជាតិ
ប្រទេស ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងកូវីដហើយ!
លោកប្រធានាធិបតី Joko Widodo បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដពីប្រទេសចិនហើយកាលពីថ្ងៃអាទិត្យថ្ងៃទី៦ខែធ្នូម្សិលមិញនេះខណៈរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ។

លោក Widodo ឬគេហៅថា Jokowi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយថា ប្រទេសនេះបានទទួលថ្នាំបង្ការចំនួន១.២លានដូសពីក្រុមហ៊ុន Sinovac Biotech របស់ចិន។ វាជាវ៉ាក់សាំងដែលឥណ្ឌូនេស៊ីបានធ្វើតេស្តចាប់តាំងពីខែសីហាមក។
លោកបានបន្ថែមថា រដ្ឋាភិបាលគ្រោងនឹងទទួលបានវ៉ាក់សាំងចំនួន១.៨លានដូសទៀតនៅដើមខែមករា។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏រំពឹងផងដែរថា ក្នុងខែនេះខ្លួននឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដើម្បីផលិតវ៉ាក់សាំងឲ្យបាន១៥លានដូសនិង៣០លានដូសនៅខែក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Jokowi បាននិយាយថា វ៉ាក់សាំងនេះនៅតែត្រូវការការវាយតម្លៃពីទីភ្នាក់ងារស្បៀងអាហារនិងថ្នាំ (BPOM) របស់ប្រទេសខណៈរដ្ឋបាលរបស់លោកបន្តត្រៀមរៀបចំសម្រាប់ការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសប្រជុំកោះដែលមានប្រជាជន២៧០លាននាក់មួយនេះ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដសរុបចំនួន៥៧៥,៧៩៦ករណីនិងអ្នកស្លាប់១៧,៧៤០នាក់ដែលជាតួលេខខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


