Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​នីការ៉ាហ្គា​ផ្តាច់​ទំនាក់ទំនង​ជា​មួយ​តៃវ៉ាន់​ ប្តូរ​ភក្តីភាព​ទៅ​ចិន

បានផុស

នៅ

ប្រទេសនីការ៉ាហ្គាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានផ្តាច់ទំនាក់ទំនងការទូតយូរអង្វែងរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ដោយបានប្តូរភក្តីភាពទៅទីក្រុងប៉េកាំងក្នុងការទទួលស្គាល់គោលនយោបាយចិនតែមួយរបស់បក្សកុម្មុយនិស្តចិនដែលនេះជាការថយចុះសម្ព័ន្ធមិត្តអន្តរជាតិ​កំពុងខ្សោយរបស់តៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសនីការ៉ាហ្គាបាននិយាយក្នុងសេចក្តីថ្លែងមួយជាភាសាអង់គ្លេស និងបារាំងថា ៖«រដ្ឋាភិបាល​នៃ​សាធារណរដ្ឋនីការ៉ាហ្គាថ្ងៃនេះបានផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងឈប់មានការទាក់ទងណាមួយ ឬទំនាក់ទំនងផ្លូវការទៀតហើយ»។

សេចក្តីថ្លែងការណ៍បន្តថា ៖«សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាង​ចិន​ទាំងអស់​ ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាច​កាត់​ផ្តាច់បានពីទឹកដីចិន»។

បណ្តាញ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​និយាយ​ថា តំណាង​រដ្ឋាភិបាល​មក​ពី​ចិន និង​នីការ៉ាហ្គា​នឹង​​រៀប​ចំ​កិច្ច​ពិភាក្សា​នៅ​ទី​ក្រុង Tianjin ភាគ​ខាង​ជើង​ប្រទេស​ចិន​នា​ថ្ងៃ​សុក្រ​នេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ កោះ​តៃវ៉ាន់​បាន​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​ដោយ​​សម្តែង​ចេញ​ពីការ​ឈឺ​ចាប់ និង​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​នីការ៉ាហ្គា។

តៃវ៉ាន់​និយាយ​ថា ប្រធានាធិបតី​របស់​ប្រទេស​អាមេរិកកណ្តាល​មួយ​នេះ​គឺ​លោក Daniel Ortega មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្ព័ន្ធ​ភាព​រវាង​ប្រជា​ជន​តៃវ៉ាន់ និង​នីការ៉ាហ្គាទេ។

លោក Daniel Ortega

ក្រសួងការបរទេស​តៃវ៉ាន់​បាន​និយាយ​ហាក់​ដូច​ផ្គើន​វិញ​​ថា ៖«ក្នុង​នាម​ជា​សមាជិកសហគមន៍​អន្តរជាតិ​មួយ តៃវ៉ាន់​​ក៏​មាន​សិទ្ធិ​​​​ផ្លាស់ប្តូរ និង​អភិវឌ្ឍ​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ផ្សេង​​ដែរ»។

ចំណែក​លោក Zhang Jun ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​បាន​អបអរសាទរ​ចំពោះ​ប្រទេស​នីការ៉ាហ្គា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៤៩ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៦ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម