Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​ ៥៣ នាក់ ក្នុងឧបទ្ទវហេតុ​ដ៏រន្ធត់នៅ ម៉ិកស៊ិក ខណៈប្រថុយជីវិតទៅព្រំដែន អាមេរិក

បានផុស

នៅ

ជនចំណាកស្រុកអាមេរិកកណ្តាល ៥៣ នាក់ បានស្លាប់ នៅ ពេលដែលរថយន្តដឹកពួកគេ ក្រឡាប់នៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ នៅ​ ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​ ខណៈ​​ពួកគេ​​​ប្រថុយ​ជីវិត​ ដើម្បី​ទៅ​ ដល់​ព្រំដែន​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Luis Manuel García Moreno ប្រធាន​សេវា​ការពារ​ស៊ីវិល​របស់​រដ្ឋ​​ប្រាប់ Milenio TV ​​ថា ឧបទ្ទវហេតុ​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​រថយន្ត​ដឹក​ទំនិញ​ផ្ទុក​មនុស្ស១០០នាក់ ​បាន​ធ្លាក់​លើ​ផ្លូវ​កោង​ខ្លាំង ​នៅ ខាងក្រៅ ទីក្រុង Tuxtla Gutierrez ក្នុង​រដ្ឋ Chiapas ។

អាជ្ញាធរបាននិយាយថា រូបភាព និងវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ បានបង្ហាញពីសាកសពជាងដប់នាក់ ​ដែលដាក់នៅលើផ្លូវ គ្របដណ្តប់ដោយ​ក្រណាត់​ពណ៌ស នៅជិត​រថយន្តដែលក្រឡាប់។ ឧបទ្ទវហេតុ​នេះ​ក៏បានធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រងរបួស ​និងត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​ ដោយ​ក្នុង​នោះ​មាន​បុរស​ស្ត្រី​និង​កុមារ​ផង​ដែរ។

លោក García បាន​បន្ថែម​ទៀត​ថា ផ្អែក​តាម​សាក្សីបាន​ឲ្យ​ដឹង​ថា រថយន្ត​​នេះ ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ពេក ហើយ​បាន​ក្រឡាប់ ខណ:​ដែល​បើក​ក្នុង​ផ្លូវ​កោង​ខ្លាំង ហើយក៏​ជ្រុល​ទៅ​បុក​ស្ពាន​ថ្មើរ​ជើង និង​សំណង់​នៅ​ក្បែរ​នោះ។

គួរ​បញ្ជាក់​ថា​ ជនចំណាកស្រុកដែលរត់គេចពីភាពក្រីក្រ និងអំពើហឹង្សានៅ អាមេរិកកណ្តាល ជា​ធម្មតា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ម៉ិកស៊ិក ដើម្បីទៅ ដល់ព្រំដែនសហរដ្ឋអាមេរិក ហើយជួនកាល​ជិះឡាន​ដឹក​ទំនិញ​ធំៗ​ ដែល​រៀបចំ​ដោយ​អ្នក​រត់ពន្ធ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង។

យ៉ាងណាមិញ ជាប់ព្រំដែន Guatemala រដ្ឋ Chiapas ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញ​មាន​ការ​កើន​ឡើង​នៃ​ជន​ចំណាកស្រុក ​មក​ពី​អាមេរិក​កណ្តាល ដែល​ភាគច្រើន​នៃ​ពួកគេ​ ត្រូវ​បាន​រត់​ពន្ធ​ឆ្លងកាត់ម៉ិកស៊ិក តាមផ្លូវរបស់ពួកគេទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។ ជនចំណាកស្រុកចំនួន ១.៧ លាននាក់ ដែលភាគច្រើន​មកពីម៉ិកស៊ិក និងអាមេរិកកណ្តាល ត្រូវបានគេ​រក​ឃើញ​ថា​ ព្យាយាម​ចូល​សហរដ្ឋអាមេរិកដោយខុសច្បាប់ ក្នុងរយៈពេល ១២ខែ​រហូតដល់ខែ តុលា ឆ្នាំ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម