ព័ត៌មានអន្ដរជាតិ
អាមេរិក និងប្រទេសភូមិផងរបងជាមួយ ២ ទៀត ពង្រឹងកិច្ចសហប្រតិបត្តិការជនចំណាកស្រុកខុសច្បាប់
សហរដ្ឋអាមេរិក ម៉ិកស៊ិក និងហ្គាតេម៉ាឡា កាលពីថ្ងៃពុធបានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេដើម្បីដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ បន្ទាប់ពីកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីជុំទី ១ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយសារបញ្ហាចំណាកស្រុកតាមព្រំដែននៅតែបន្តកើតមានទ្រង់ទ្រាយធំលើនយោបាយរបស់អាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី២៩ ខែកុម្ភៈនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សានោះ ប្រទេសទាំងបីបាននិយាយថា ពួកគេបានប្តេជ្ញាបង្កើតក្រុមការងារត្រីភាគីផ្តោតលើប្រតិបត្តិការដើម្បីកែសម្រួលសន្តិសុខ ដំណើរការអនុវត្តច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនអន្តរជាតិរបស់ពួកគេ ជាពិសេសអាជ្ញាធរអនុវត្តច្បាប់មកពីប្រទេសទាំងបីនឹងធ្វើការរួមគ្នាដើម្បីកំណត់គម្លាតសុវត្ថិភាព ចែករំលែកព័ត៌មាន និងបង្កើតផែនការប្រតិបត្តិការសម្របសម្រួល ។
កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃពុធ គឺជាជុំចុងក្រោយនៃកិច្ចពិភាក្សាស្តីពីការធ្វើចំណាកស្រុក ហើយវាកើតឡើងមួយថ្ងៃ មុនពេលដែលទាំងប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតី Donald Trump គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅព្រំដែនភាគខាងត្បូង ខណៈដែលបញ្ហានេះនៅតែស្ថិតក្នុងការយកចិត្តទុកដាក់យ៉ាងខ្លាំងសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ ស្របពេលដែលលោក Biden ក៏កំពុងពិចារណាលើសកម្មភាពប្រតិបត្តិការដើម្បីរឹតបន្តឹងលើជនចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោននៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ប្រសិនបើពួកគេឆ្លងចូលខុសច្បាប់ ។

ទន្ទឹមនោះ ខ្លឹមសារនៃកិច្ចប្រជុំនេះផ្តោតលើវិស័យសំខាន់ៗមួយចំនួនរួមទាំង តម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលសម្របសម្រួលលើការគ្រប់គ្រង និងការអនុវត្តតំបន់ព្រំដែនប្រកបដោយមនុស្សធម៌ រួមទាំងនៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក និងម៉ិកស៊ិក-ហ្គាតេម៉ាឡា ដោយប្តេជ្ញាចែករំលែកទិន្នន័យអំពីលំហូរនៃការធ្វើចំណាកស្រុកផងដែរ ។
គួរបញ្ជាក់ថា ប្រទេសទាំងបីក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងសារៈសំខាន់នៃកម្មវិធីទប់ស្កាត់ការជួញដូរមនុស្សផងដែរ ហើយថែមទាំងបានប្តេជ្ញាពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់រួមគ្នា រួមទាំងតាមរយៈការបង្កើនការចែករំលែកព័ត៌មាន និងធ្វើការរួមគ្នាដើម្បីស៊ើបអង្កេត ក៏ដូចជាកាត់ទោសបណ្តាញជួញដូរមនុស្ស និងបណ្តាញរត់ពន្ធជនចំណាកស្រុកផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


