ព័ត៌មានអន្ដរជាតិ
ប្រទេស ២ ទៀតឈរខាង ប៉ាឡេស្ទីន ឲ្យតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា
ក្រសួងការបរទេសប៉ាឡេស្ទីនបានស្វាគមន៍ចំពោះសំណើរបស់ឈីលី និងម៉ិកស៊ិកសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅតែបន្តមិនឈប់ឈរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី២០ ខែមករាកន្លងទៅ ។

ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ជាការឆ្លើយតប អ៊ីស្រាអែលបានសងសឹកដោយការវាយលុកតាមអាកាស និងដីគោកដោយឥតឈប់ឈរដែលបានសម្លាប់មនុស្សជាង ២៤,៧០០ នាក់ ខណៈប្រហែល ៧០ ភាគរយនៃពួកគេជាកុមារ ស្ត្រី និងមនុស្សចាស់ ។ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ។
រដ្ឋមន្ត្រីការបរទេស Alberto van Klaveren របស់ប្រទេសឈីលី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកគាំទ្រការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន មិនថាជាឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយអ៊ីស្រាអែល ឬក៏ប៉ាឡេស្ទីននោះទេ ។

ចំណែកប្រទេសម៉ិកស៊ិកបាននិយាយថា កំពុងតាមដានយ៉ាងដិតដល់នូវករណីដែលបានបង្ហាញកាលពីសប្តាហ៍មុននៅចំពោះមុខតុលាការឧក្រិដ្ឋអន្តរជាតិ (ICC) ដែលអាហ្វ្រិកខាងត្បូងបានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ហើយទាមទារឲ្យតុលាការបញ្ជាផ្អាកជាបន្ទាន់នូវប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការស៊ើបអង្កេតឥឡូវនេះគីពង្រីកដល់ការកើនឡើងនៃអរិភាព និងអំពើហិង្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ។ការកត់សម្គាល់របស់គាត់បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីអាហ្វ្រិកខាងត្បូង បង់ក្លាដែស បូលីវី កូម៉ូរ៉ូ និងជីប៊ូទី សម្រាប់ការស៊ើបអង្កេតរបស់ ICC លើជម្លោះនេះ ៕
អត្ថេបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


