ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តបញ្ជាក់ហើយ វ៉ាក់សាំង៣ដូស ទើបអាចយកឈ្នះ Omicron បាន
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានព្រមានថា ការចាក់វ៉ាក់សាំងកូវីដពីរដូស គឺមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់អ្នកពីការឆ្លងវីរុសបំប្លែងខ្លួន Omicron នោះទេ។

ការវិភាគដំបូងនៃករណី Omicron និង Delta របស់ចក្រភពអង់គ្លេសបានបង្ហាញថា ថ្នាំបង្ការមិនសូវមានប្រសិទ្ធភាពក្នុងការបញ្ឈប់វីរុសបំប្លែងខ្លួនថ្មីឡើយ។
ប៉ុន្តែ វ៉ាក់សាំងដូសទីបី អាចរារាំងមនុស្សប្រហែល៧៥% ពីការចេញរោគសញ្ញាកូវីដ។

កង្វល់ចម្បងមួយចាប់តាំងពីវីរុសបំប្លែងខ្លួន Omicron លេចឡើងជាលើកដំបូងគឺថា វានឹងធ្វើឲ្យវ៉ាក់សាំងកាន់តែមានប្រសិទ្ធភាពតិច។
របាយការណ៍របស់ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានវិភាគទិន្នន័យពីករណី Omicron ចំនួន៥៨១ និង Delta រាប់ពាន់ករណី ដើម្បីគណនាថាតើ វ៉ាក់សាំងមានប្រសិទ្ធភាពកម្រិតណាប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី។

ការវិភាគគឺផ្អែកលើទិន្នន័យមានកំណត់ ប៉ុន្តែបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃប្រសិទ្ធភាពរបស់វ៉ាក់សាំង Oxford-AstraZeneca និងការធ្លាក់ចុះយ៉ាងសំខាន់នៃវ៉ាក់សាំង Pfizer ចំនួនពីរដូស។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីវិភាគលើវ៉ាក់សាំង Moderna ឬ Janssen ទេ ប៉ុន្តែគ្មានហេតុផលណាដែលគិតថាពួកគេនឹងផ្តល់លទ្ធផលខុសគ្នាឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វ៉ាក់សាំង Sputnik V កាត់បន្ថយ អត្រាមរណភាពមនុស្សវ័យចំណាស់ ដល់ទៅ៩៦,៦%
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


