ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាវេជ្ជសាស្ត្រកំពូលអាមេរិកអំពាវនាវឲ្យពលរដ្ឋប្រញាប់ចាក់ដូសទី៣ការពារ Omicron
អ្នកជំនាញវេជ្ជសាស្ត្រកំពូលរបស់សហរដ្ឋអាមេរិក លោក Anthony Fauci នៅថ្ងៃអាទិត្យបានអំពាវនាវឲ្យពលរដ្ឋអាមេរិកប្រញាប់ទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈពលរដ្ឋអាមេរិកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ឡើងជិតដល់៨០ម៉ឺននាក់ហើយ។
លោក Fauci បានព្រមានថា វីរុសបំប្លែងខ្លួនថ្មីទំនងជាអាចគេចផុតពីប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងពីរដូសគឺវ៉ាក់សាំង Pfizer/BioNTech’s និង Moderna’s។ វីរុស Omicron កំពុងក្លាយជាការភ័យខ្លាចថ្មីដែលបានធ្វើឲ្យការឆ្លងនៅសហរដ្ឋអាមេរិកចាប់ផ្តើមកើនឡើងជាថ្មី ស្របពេលនឹងវីរុស Delta ក៏នៅតែរាតត្បាតខ្លាំងដដែល។
លោក Fauci មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសបន្ថែមផ្តល់ឲ្យនូវប្រសិទ្ធភាពការពារល្អបំផុតប្រឆាំងនឹង Omicron បើទោះជាគោលដៅផ្លូវការរបស់រដ្ឋាភិបាលអាមេរិកពីការចាក់វ៉ាក់សាំងពេញ២ដួសនៅមិនទាន់បានសម្រេច១០០%ឡើយ។

លោកប្រធានវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតីអាមេរិកបានឲ្យដឹងថា ៖«ទិន្នន័យបឋមបង្ហាញថា នៅពេលយើងចាក់ដូសទី៣ វាកើនឡើងកម្រិតការពារខ្ពស់គ្រប់គ្រាន់ដែលអាចការពារបានល្អប្រឆាំងនឹង Omicron»។
លោកបន្តថា ៖«ហេតុផលមួយទៀតគឺដើម្បីលើកទឹកចិត្តអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងឲ្យទៅចាក់វ៉ាក់សាំង ប៉ុន្តែជាពិសេស អ្នកដែលបានចាក់ដូសទី២ហើយប្រញាប់ទៅចាក់ដូសទី៣ដើម្បីឲ្យប្រសិទ្ធភាពការពារខ្លាំងដូចដើមវិញ។ ប្រសិនបើ អ្នកចង់មានជម្រើសការពារល្អ អ្នកពិតជាត្រូវការចាក់ដូសបន្ថែម»។
សូមបញ្ជាក់ថា បើទោះជាអត្រាចាក់វ៉ាក់សាំង ជាពិសេសដូសបន្ថែមបានកើនឡើងខ្លាំងប៉ុន្មានសប្តាហ៍នេះប្រហែលជា៤០%នៃពលរដ្ឋអាមេរិកពេញវ័យនៅមិនទាន់ចាក់បានពេញដូស និងបង្កើនចាក់កុមារអាយុ៥ដល់១១ឆ្នាំ ក៏អាមេរិកនៅស្ថិតក្រោមគោលដៅ២០%ទៀត។
ការបង្ហាញរបស់លោក Fauci ស្របគ្នាទៅនឹងចក្រភពអង់គ្លេសដែលបានរកឃើញកាលពីសប្តាហ៍មុនក្នុងការវិភាគថា វ៉ាក់សាំងពីរដូសមិនគ្រាប់គ្រាន់សម្រាប់ការពារវីរុសបំប្លែងខ្លួនថ្មី Omicron ឡើយពោលគឺទាល់តែ៣ដូសទើបមានប្រសិទ្ធភាពប្រមាណ៧៥%ប្រឆាំងនឹងវីរុសថ្មីនេះ។
អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ អ្នកឆ្លងវីរុស Omicron ភាគច្រើននៅសហរដ្ឋអាមេរិកគឺជាអ្នកចាក់វ៉ាក់សាំងពេញដូស(២ដូស)រួចរាល់ហើយ។ ប្រការនេះមានន័យថា វីរុសថ្មីនេះអាចគេចផុតពីវ៉ាក់សាំងពីរដូសដែលទាមទារឲ្យចាក់៣ដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


