ព័ត៌មានអន្ដរជាតិ
បែកធ្លាយ លោក ត្រាំ បានឲ្យកាសែតចម្រៀងមួយបទត្រូវនឹងរឿងរបស់ គីម ជុងអ៊ុន មុនកិច្ចប្រជុំកាល ៦ ឆ្នាំមុន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកបានឲ្យកាសែតចម្រៀងជាមួយនឹងបទ “Rocket Man” របស់តារាចម្រៀង Elton John និងម៉ាស៊ីនចាក់វាទៅ ឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

អតីតប្រធានាធិបតីរូបនេះបានលាតត្រដាងការពិតដ៏គួរឲ្យរីករាយ ក្នុងអំឡុងពេលរាត្រីដំបូងនៃ “ដំណើរទេសចរណ៍ប្រវត្តិសាស្ត្រ” របស់លោកដែលបានចាប់ផ្តើមនៅ រដ្ឋ Florida កាលពីថ្ងៃសៅ រ៍ ។
លោក ត្រាំ បាននិយាយបែបលេងសើចថា “ខ្ញុំប្រាកដណាស់ថា ម៉ាស៊ីននេះមិនត្រូវបានផលិតនៅ ក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ។ ខ្ញុំបានចាក់វាឲ្យលោក គីម ស្ដាប់យ៉ាងលឿន ហើយខ្ញុំបាននិយាយថា ខ្ញុំដឹងថាអ្នកពេញចិត្ត ព្រោះអ្នកចូលចិត្តការបញ្ជូនគ្រាប់រ៉ុកកែតទៅ គ្រប់ទីកន្លែង” ។

គួរបញ្ជាក់ថា “Rocket Man ឬបុរសរ៉ុកកែត” គឺជាឈ្មោះក្រៅ សម្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលលោក ត្រាំ បានហៅ ជាលើកដំបូងនៅ ក្នុង Twitter នៅ ពេលត្រលប់មកពីកិច្ចប្រជុំកំពូលវិញក្នុងឆ្នាំ ២០១៧ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក គីម ជុងអ៊ុន ឲ្យយោធាចិញ្ចឹមតែមន្ត្រីស្មោះត្រង់បានហើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស