ព័ត៌មានអន្ដរជាតិ
ខណៈប្រឈមមុខជាមួយ Omicron ប្រទេសនានាកំពុងធ្វើតាមវិធីសាស្ត្រប្រយុទ្ធកូវីដ របស់ ចិន
អ្នកជំនាញផ្នែករោគរាតត្បាតកំពូលរបស់ប្រទេសចិនបាននិយាយកាលពីចុងសប្តាហ៍ថា ប្រទេសជាច្រើនដែលចាត់វិធានការតឹងរ៉ឹងនៅពេលប្រឈមមុខនឹងវីរុសបំប្លែងខ្លួន Omicron កំពុងធ្វើតាមវិធីសាស្រ្តរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក Zhong Nanshan បានប្រាប់វេទិកាវិទ្យាសាស្ត្រ Greater Bay ថា “ពិភពលោក កំពុងទទួលស្គាល់ជាបណ្តើរៗហើយ នូវវិធីសាស្រ្តរបស់ប្រទេសចិន ក្នុងការទប់ទល់នឹងមេរោគ អំឡុងការប្រយុទ្ធរយៈពេលពីរឆ្នាំប្រឆាំងនឹងជំងឺរាតត្បាត”។
លោកនិយាយថា ការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវ៉ាក់សាំង អង់ទីគ័រ និងថ្នាំព្យាបាលនៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយសារតែខ្វះការយល់ដឹងអំពីប្រភពដើមនៃមេរោគ ភ្នាក់ងារកណ្តាល និងផ្លូវចម្លង។

លោក Zhong បានរំលឹកឡើងវិញថា ការចាក់ថ្នាំបង្ការ ឬការព្យាបាលផ្សេងទៀត គឺនៅតែចាំបាច់ ដើម្បីរក្សាការចម្លងនៅអត្រាទាប។ មានការប៉ាន់ប្រមាណថា ប្រទេសចិននឹងឈានដល់គោលដៅនៃភាពស៊ាំត្រឹមចុងឆ្នាំនេះ ខណៈប្រជាជន៨៣ភាគរយ បានទទួលវ៉ាក់សាំងពេញលេញរួចទៅហើយ។
អ្នកជំនាញផ្នែកសួតរូបនេះ ក៏បានលើកឡើងផងដែរអំពីវឌ្ឍនភាពចុងក្រោយបង្អស់ នៃថ្នាំព្យាបាលជំងឺកូវីដ១៩ ដំបូងបង្អស់របស់ប្រទេសចិនដែលមានឈ្មោះថា Brii Biosciences’ (Brii)។

លោក Zhong និយាយថា “ថ្នាំនេះ កំពុងដំណើរការ ខណៈអ្នកជំងឺកូវីដជាច្រើនដែលមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងខេត្ត Yunnan, Qinghai និងកន្លែងផ្សេងទៀត មានប្រតិកម្មបានយ៉ាងល្អទៅនឹងថ្នាំនេះ”។
លើសពីនេះ លោកបានលើកឡើងថា ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃឱសថថ្មីប្រឆាំងនឹងជំងឺកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីប្រទេសផ្សេងៗ ក៏ត្រូវទាមទារផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


