Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បង្កើត​កម្មវិធី​សូហ្វវែរ​ថ្មី​ព្យាករ​​ប្រតិកម្ម​របស់​ចិន

បានផុស

នៅ

មេបញ្ជាការយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបានបង្កើតកម្មវិធីសូហ្វវែរមួយសម្រាប់ជាឧបករណ៍ព្យាករថាតើរដ្ឋាភិបាល​ចិន​នឹងប្រតិកម្មយ៉ាងណាចំពោះសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ដូចជាការលក់គ្រឿងសព្វាវុធ សកម្មភាពយោធាគាំទ្រដោយអាមេរិក និងសូម្បីដំណើរទស្សនកិច្ចសភាទៅកាន់ចំណុចក្តៅដូចជាតៃវ៉ាន់ជាដើម។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកស្រី Kathleen Hicks បានបង្ហាញពីកម្មវិធីថ្មីនេះកំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិកនៅទីក្រុងហាវ៉ៃកាលពីថ្ងៃអង្គារ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Hicks បានឲ្យដឹងនៅក្នុងបទសម្ភាសមួយថា ៖«ជាមួយនឹងវិសាលភាពនៃជម្លោះ និងបញ្ហាប្រឈមលាតសន្ធឹងចូលទៅក្នុងតំបន់ប្រផេះ។ អ្វីដែលអ្នកឃើញគឺជាតម្រូវការដែលកំពុងសម្លឹងមើលសូចនាករដ៏ធំទូលាយ រលកជាមួយគ្នា ហើយបន្ទាប់មកយល់ពីការគំរាមកំហែងអន្តរកម្ម»។

មន្ត្រីការពារជាតិម្នាក់បាននិយាយថា ឧបករណ៍នេះនឹងគណនាពីការកកិតជាយុទ្ធសាស្ត្រ។ វាចាប់មើលទិន្នន័យគិតតាំងពីឆ្នាំ២០២០ និងវាយតម្លៃពីសកម្មភាពសំខាន់ៗដែលប៉ះពាល់ដល់ទំនាក់ទំនងអាមេរិក-ចិន។ ប្រព័ន្ធកំព្យួទ័រនឹងជួយមន្ទីរបញ្ចកោណព្យាករថាតើសកម្មភាពពិតប្រាកដនឹងបង្កឲ្យមានប្រតិកម្មខ្លាំងយ៉ាងណារបស់ចិន។

ក្នុងខែតុលាកន្លងទៅ យោធាចិនបានថ្កោលទោសអាមេរិក និងកាណាដាដែលបានបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបាននិយាយថា ពួកគេកំពុងគំរាមកំហែងសន្តិភាព​ និងស្ថេរភាពក្នុងតំបន់។

មន្ត្រីអាមេរិកបាននិយាយថា ឧបទ្ទវហេតុ និងបញ្ហាផ្សេងៗទៀត វាដូចជាជំរុញតម្រូវការសម្រាប់ឧបករណ៍ដើម្បីធានាថា អាមេរិកនឹងមិនធ្វើឲ្យចិនខកចិត្តដោយចេតនាតាមរយៈសកម្មភាពរបស់ខ្លួន។

ខណៈពេលទំនាក់ទំនងរវាងអាមេរិក និងចិនបានឈានដល់កម្រិតទាបទៅហើយ ឧបករណ៍នេះនឹងផ្តល់ឲ្យការមើលឃើញសកម្មភាពផ្សេងៗដូចជាដំណើរទស្សនកិច្ចសភាទៅតៃវ៉ាន់ ការលក់សព្វាវុធទៅសម្ព័ន្ធមិត្តនៅក្នុងតំបន់ ឬនៅពេលនាវាអាមេរិកជាច្រើនគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់អាចបង្កឲ្យមានប្រតិកម្មហួសហេតុ ឬដោយអចេតនារបស់ចិន។

មន្ត្រីអាមេរិកបន្ថែមថា កម្មវិធីសូហ្វវែរថ្មីនេះនឹងអនុញ្ញតឲ្យមន្ត្រីអាមេរិកសម្លឹងឆ្ពោះ​ទៅ​មើល​ផែន​ការសកម្មភាពក្នុងពេល៤ខែខាងមុខ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម