ព័ត៌មានអន្ដរជាតិ
លោក បៃដិន ត្រៀមផ្ដល់តេស្តរហ័ស ៥០០ លានឧបករណ៍ដល់ ប្រជាជនដោយឥតគិតថ្លៃ
ជាមួយនឹងករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ប្រធានាធិបតី ចូ បៃដិន បានប្រកាសពីជំហានជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគនេះ រួមទាំងការផ្ដល់ឧបករណ៍តេស្តរហ័សរកកូវីដ កន្លែងចាក់វ៉ាក់សាំងថ្មី និងការគាំទ្របន្ថែមមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដជាដើម ។
លោក បៃដិន បាននិយាយថា ខណៈពេលដែលវីរុសកូវីដបំប្លែងខ្លួន Omicron រីករាលដាលលឿនជាងវីរុសបំប្លែងខ្លួនផ្សេងទៀត វ៉ាក់សាំងនៅតែបន្តផ្តល់ការការពារពីជំងឺធ្ងន់ធ្ងរ និងការស្លាប់ ។ លោកបញ្ជាក់ថា “ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងពេញដូសនោះទេ អ្នកនឹងមានការព្រួយបារម្ភ” ។
ទន្ទឹមនោះ ដើម្បីទប់ទល់នឹងការកើនឡើងនេះ លោក បៃដិន បាននិយាយថា រដ្ឋបាលរបស់លោកនឹងទិញឧបករណ៍តេស្តរហ័សរកកូវីដចំនួន ៥០០ លានឧបករណ៍ ហើយប្រជាជនអាចរកបានដោយឥតគិតថ្លៃ ចាប់ពីខែមករាឆ្នាំក្រោយ ខណៈពេលដែលរដ្ឋាភិបាលសហព័ន្ធនឹងបន្តបង្កើតកន្លែងធ្វើតេស្តតាមតម្រូវការ ។
លោកបញ្ជាក់ថា “ដោយសារតែ Omicron រីករាលដាលយ៉ាងងាយស្រួល ជាពិសេសក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង វាជារឿងសំខាន់ដែលយើងត្រូវដឹងថាអ្នកណាឆ្លងមេរោគ ។ នោះមានន័យថា យើងត្រូវការការធ្វើតេស្តបន្ថែមទៀត” ។
ផែនការនេះបានកើតឡើង នៅពេលដែលករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ កំពុងកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈមួយផ្នែកគឺដោយសារតែការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron ដែលអង្គការសុខភាពពិភពលោក (WHO) កាលពីខែមុនបានចាត់ទុកថាជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


