ព័ត៌មានអន្ដរជាតិ
ជប៉ុនលុបចោលជើងហោះហើរជាង១០០ដោយសារព្រិលខ្លាំង
ជើងហោះហើរក្នុងស្រុកនៅប្រទេសជប៉ុនជាង១០០កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ កន្លងទៅនេះត្រូវបានលុបចោលដោយសារព្រិលធ្លាក់ក្រាស់ពេកនៅផ្នែកខ្លះនៃភាគខាងជើង និងខាងលិចប្រទេស។ នេះបើតាមក្រុមហ៊ុនអាកាសចរណ៍ធំបំផុតពីររបស់ជប៉ុនបាននិយាយ។
លោក Hiroaki Hayakawa នាយកប្រតិបត្តិករសម្រាប់ក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ថា ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings បានលុបចោលការហោះហើរចំនួន៧៩គិតចាប់ពីត្រឹមម៉ោង២រសៀលដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រហែលជា៥១០០នាក់។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ Japan Airlines Co បានលុបចោលការហោះហើរចំនួន៤៩ដែលបានប៉ះពាល់ដល់អ្នកដំណើរប្រមាណ២៤៦០នាក់។ នេះបើយោងតាមតំណាងរបស់ក្រុមហ៊ុនបាននិយាយ។
សម្រាប់ជើងហោះហើរទូទាំងពិភពលោករាប់ពាន់ត្រូវបានលុបចោលនៅក្នុងថ្ងៃឈប់សម្រាកនៃបុណ្យណូអែលកាលពីចុងសប្តាហ៍កន្លងទៅនេះដោយសារតែវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីរាតត្បាតខ្លាំង។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនដែលមានការរឹតបន្តឹងព្រំដែនតឹងតែងដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron បានរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះនៅសហគមន៍ជាច្រើន ហើយរហូតដល់ដល់ពេលនេះជប៉ុនមានអ្នកឆ្លង Omicron ចំនួន២៣១នាក់ហើយ មានទាំងអ្នកដំណើរមកពីក្រៅប្រទេសផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


