ព័ត៌មានអន្ដរជាតិ
លុយរាប់ពាន់លានដុល្លារត្រូវបានលួចពីមូលនិធិសង្គ្រោះកូវីដនៅ អាមេរិក
នៅក្នុងការបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សេវាសម្ងាត់អាមេរិកបានរាយការណ៍ថា យ៉ាងហោចណាស់ទឹកប្រាក់ ១០០ ពាន់លានដុល្លារត្រូវបានលួចពីកម្មវិធីសង្គ្រោះជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក ។

នាយកដ្ឋានការងារសហរដ្ឋអាមេរិកបានបង្ហាញថា មានការក្លែងបន្លំទ្រង់ទ្រាយធំនៅក្នុងអត្ថប្រយោជន៍នៃភាពគ្មានការងារធ្វើ ។ ទីភ្នាក់ងារនេះត្រូវបានគេរាយការណ៍ថាបានយកមកវិញនូវទឹកប្រាក់ចំនួន ១.២ ពាន់លានដុល្លារនៃអត្ថប្រយោជន៍នៃភាពគ្មានការងារធ្វើ និងការក្លែងបន្លំប្រាក់កម្ចី ខណៈក៏យកបានមកវិញនូវទឹកប្រាក់ចំនួន ២.៣ ពាន់លានដុល្លារនៅក្នុងចំនួននៃការក្លែងបន្លំនោះ ហើយជាង ៩០០ ករណីទាក់ទងនឹងការក្លែងបន្លំដែលបានប្រព្រឹត្ត ក្នុងអំឡុងពេលជំងឺរាតត្បាតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។
យោងតាមរបាយការណ៍ រហូតមកដល់ពេលនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានកាត់ទោសមនុស្សចំនួន ១៥០ នាក់ និងរឹបអូសបានប្រាក់ ៧៥ លានដុល្លារនៅក្នុងការឆបោកមូលនិធិការពារប្រាក់បៀវត្សរ៍ ។

ទីភ្នាក់ងារនេះបាននិយាយថា ការក្លែងបន្លំគឺទាក់ទងនឹងកម្មវិធីការពារប្រាក់បៀវត្សរ៍ (PPP) កម្មវិធីប្រាក់កម្ចីគ្រោះមហន្តរាយសេដ្ឋកិច្ច (EIDL) និងកម្មវិធីធានារ៉ាប់រងភាពអត់ការងារធ្វើ (UI) ។
នៅក្នុងការក្លែងបន្លំកម្មវិធីការពារប្រាក់បៀវត្សរ៍ (PPP) ទីភ្នាក់ងារនេះបានរកឃើញថា ម្ចាស់អាជីវកម្មនីមួយៗបានបង្កើនការចំណាយលើបញ្ជីប្រាក់បៀវត្សរ៍ដើម្បីទទួលបានប្រាក់កម្ចីធំជាងមុន ហើយអ្នកក្លែងបន្លំជាបន្តបន្ទាប់បានដាក់ពាក្យសុំប្រាក់កម្ចីជាច្រើនដោយប្រើ “ការទាមទារមិនពិតអំពីអង្គភាពអាជីវកម្ម និងប្រាក់ចំណូល” ។

ចំណែកនៅក្នុងការក្លែងបន្លំការធានារ៉ាប់រងភាពអត់ការងារធ្វើ (UI) វិញ ទីភ្នាក់ងារបានរកឃើញថា ក្រុមឧក្រិដ្ឋជនបានកំណត់គោលដៅដោយប្រើប្រាស់អត្តសញ្ញាណដែលលួចបាន ដើម្បីដាក់ពាក្យសុំអត្ថប្រយោជន៍ UI ខណៈទីភ្នាក់ងារនេះក៏បិទគេហទំព័រក្លែងបន្លំផងដែរ ។
ទីភ្នាក់ងារនេះបានជូនដំណឹងថា មនុស្សម្នាក់ត្រូវគេចោទប្រកាន់ថាបានលួចអាស័យដ្ឋានអ៊ីម៉ែលរបស់សហរដ្ឋអាមេរិក ផ្ញើទៅកាន់បុគ្គលជាង ១៥០ នាក់ ខណៈលួចលុយជាង ៧០០,០០០ ដុល្លារជាមូលប្បទានប័ត្រ រួមទាំងប្រាក់ ១,២០០ ដុល្លារនៅក្នុងការបង់ប្រាក់លើកទឹកចិត្តកូវីដ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wion News
ចុចអាន ៖ សារព័ត៌មាន RT រងការចោទប្រកាន់ និងរិះគន់ចំពោះការសួរនាំ រឿងរ៉ាវលោកខាងលិច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


