ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួសជិត ៣០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រេស៊ីល (មានវីដេអូ)
ទឹកជំនន់ដ៏ខ្លាំងក្លា បានបណ្តាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់ និងជាង២៨០នាក់រងរបួសនៅក្នុងតំបន់ភាគឦសាននៃប្រទេស ប្រេស៊ីល។

អភិបាលរដ្ឋ Bahia លោក Rui Costa បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Ilheus ដែលជាទីក្រុងមួយរងគ្រោះខ្លាំងជាងគេថា ទឹកជំនន់បានប៉ះពាល់ដល់ទីក្រុងជិត៤០នៅទូទាំងរដ្ឋ។
លោក Costa និយាយថា “នេះគឺជាសោកនាដកម្មដ៏ធំមួយ។ ខ្ញុំមិនដែលឃើញរឿងបែបនេះនៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់រដ្ឋ Bahia ទេ។ វាពិតជាគួរឲ្យខ្លាចណាស់”។

យោងតាមទីភ្នាក់ងារការពារស៊ីវិលរបស់រដ្ឋ Bahia បានឲ្យដឹងថា មនុស្សជាង៣៥,០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ។
នៅទីក្រុង Itambé ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យបាក់ទំនប់ទឹកកាលពីល្ងាចថ្ងៃសៅរ៍ ដែលជាហេតុបង្កើនការភ័យខ្លាច និងក្តីព្រួយបារម្ភអំពីទឹកជំនន់បន្ថែមទៀត។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិ និងឧតុនិយមប្រេស៊ីលបានព្រមានថា មានហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀតនៅក្នុងរដ្ឋ Bahia ហើយមានលទ្ធភាពដែលភ្លៀងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃអង្គារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ទឹកជំនន់អាក្រក់បំផុតនៅម៉ាឡេស៊ី ឆក់យកជីវិតមនុស្ស ១៤នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


