ព័ត៌មានអន្ដរជាតិ
ទឹកជំនន់អាក្រក់បំផុតនៅម៉ាឡេស៊ី ឆក់យកជីវិតមនុស្ស ១៤នាក់ (មានវីដេអូ)
មនុស្សចំនួន១៤នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀស បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ដែលប្រទេសម៉ាឡេស៊ីមិនធ្លាប់ជួបសោះ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។

ភ្លៀងធ្លាក់យ៉ាងគំហុករយៈពេលបីថ្ងៃកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋចំនួនប្រាំបី ដោយបានជន់លិចទីក្រុង និងភូមិនានា។
មនុស្សជាច្រើន ត្រូវបានរាយការណ៍ថាបាត់ខ្លួន ហើយការភ័យខ្លាចកាន់តែខ្លាំងថា ចំនួនអ្នកស្លាប់នឹងកើនឡើងច្រើន។

គិតត្រឹមថ្ងៃចន្ទ មនុស្សប្រមាណ៥១,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ពួកគេភាគច្រើនមកពី Pahang នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសម៉ាឡេស៊ី ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋដែលរងគ្រោះខ្លាំងជាងគេ។
រដ្ឋ Selangor ដែលជារដ្ឋរីកចម្រើន និងមានប្រជាជនច្រើន ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

រូបភាពដែលផ្សព្វផ្សាយតាមអ៊ីនធើណិត បានបង្ហាញពីផ្នែកខ្លះនៃទីក្រុង គួឡាឡាំពួ លិចទឹកកាលពីចុងសប្តាហ៍ ក្នុងកម្រិតដែលមិនធ្លាប់មានសោះ ចាប់តាំងពីទឹកជំនន់ដ៏ធំក្នុងឆ្នាំ ១៩៧១មក។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបានរងនូវការរិះគន់យ៉ាងខ្លាំង ជុំវិញភាពយឺតយ៉ាវរបស់ខ្លួន ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងនៅ ហ្វីលីពីន កើនដល់ជិត ៤០០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


