ព័ត៌មានអន្ដរជាតិ
ថៃ បង្ហាញមូលហេតុ នៅពីក្រោយ ការឆ្លងអូមីក្រុង ហក់ឡើងខ្ពស់
ចំនួននៃការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការអបអរថ្ងៃឆ្លងឆ្នាំថ្មី ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។

ស្របតាមទិន្នន័យវិទ្យាសាស្ត្របច្ចុប្បន្នបានបង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មិនធ្ងន់ធ្ងរដូច ដែលតា ថ្វីបើឆ្លងខ្លាំងជាងក៏ដោយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃលោក Anutin Charnvirakul។
ក្រសួងសុខាភិបាលសាធារណៈបានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មានអ្នកឆ្លងកូវីដថ្មីចំនួន ៥,៧៧៥នាក់ ខណៈមនុស្ស១១នាក់បានស្លាប់។ លោក Anutin បានប្តេជ្ញាថា “ក្រសួងនឹងនៅតែមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាព អូមីក្រុង”។

លោកបន្តថា “នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង កំពុងពិចារណាក្នុងការនាំយកវិធានការបង្ការមួយចំនួនត្រឡប់មកវិញ ហើយពន្យារពេលចំពោះការបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន”។
លោកបញ្ជាក់ថា ការឆ្លងអូមីក្រុងហក់ឡើងខ្ពស់នេះគឺដោយសារតែការធ្វើដំណើរ និងការប្រារព្ធពិធីអបអរឆ្នាំថ្មី ហើយលោកនៅតែសង្កត់ធ្ងន់ថា ស្ថានការណ៍នឹងកាន់តែអាក្រក់ដោយសារតែភោជនីយដ្ឋាន បារ និងហាងស្រា បានអនុញ្ញាតឲ្យបើក ប៉ុន្តែមិនបានអនុវត្តវិធានការសុវត្ថិភាពកូវីដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger/Nation
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


