ព័ត៌មានអន្ដរជាតិ
Omicron កំពុងរុញ ឥណ្ឌា ផ្ទុះឆ្លងកូវីដប្រចាំថ្ងៃដល់ ១ លានករណី
ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាអាចកើនឡើងដល់ ១ លានករណីនៅចុងខែមករា និងដើមខែកុម្ភៈ ។

ការសិក្សានេះផ្អែកលើអត្រាឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron ដែលត្រូវបានអនុវត្តដោយក្រុមមកពីវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌា (IISC) និងវិទ្យាស្ថានស្ថិតិឥណ្ឌា (ISI) ។
ការសិក្សាបានព្យាករណ៍ថា រលកនៃឆ្លងកូវីដនេះនឹងឡើងដល់កំពូលនៅចុងខែមករាក្នុងប្រទេស ហើយនឹងបន្តជះឥទ្ធិពលដល់សប្តាហ៍ដំបូងនៃខែកុម្ភៈ ។

ការសិក្សានេះបន្ថែមថា “បច្ចុប្បន្នចំនួនប្រជាជនឥណ្ឌា ៣០ ភាគរយ ៦០ ភាគរយ ឬ ១០០ ភាគរយគឺងាយរងគ្រោះ ។ អាស្រ័យលើភាគរយនៃមនុស្សដែលងាយនឹងឆ្លងវីរុស ករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាអាចមានប្រហែល ៣០០,០០០ ករណី, ៦០០,០០០ ករណី ឬ ១,០០០,០០០ ករណី ពោលជាករណីខ្ពស់បំផុត ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៣៥ លានករណី និងមានអ្នកស្លាប់ប្រមាណ ៤៨៣,០០០ នាក់ ដោយសារវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO រកឃើញភស្តុតាងបន្ថែមថា Omicron មិនចូលស៊ីសួតរហ័សដូច វីរុសបំប្លែងខ្លួនផ្សេងទេ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


