ព័ត៌មានអន្ដរជាតិ
WHO ថា ឆាប់ៗនេះ ការព្យាបាលជំងឺកូវីដនឹងដូចជំងឺផ្តាសាយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ៍ថា វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលើផ្លូវឆ្លងដល់ប្រជាជនអឺរ៉ុបជាងពាក់កណ្តាល ប៉ុន្តែវាមិនត្រូវបានគេមើលឃើញថាជាជំងឺឆ្លងដូចជំងឺផ្តាសាយនៅឡើយទេ។
នាយកអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប លោក Hans Kluge បាននិយាយថា ទ្វីបអឺរ៉ុបមានករណីឆ្លងថ្មីជាង៧លាននាក់គ្រាន់តែក្នុងសប្តាហ៍ទី១នៃឆ្នាំ២០២២ ដែលកើនឡើងជាងពីរដងកាលពីពីរសប្តាហ៍មុន។

លោក Kluge បាននិយាយសំដៅលើការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោនថា ៖«នៅក្នុងអត្រានេះ វិទ្យាស្ថានសម្រាប់ការវាស់ស្ទង់ និងវាយតម្លៃសុខភាពបានព្យាករថា ជាង៥០%នៃប្រជាជនអឺរ៉ុបនឹងឆ្លងកូវីដដោយវីរុស Omicron ក្នុងពេល៦ទៅ៨សប្តាហ៍ខាងមុខ»។
លោកថា ប្រទេស៥០ក្នុងចំណោមប្រទេសអឺរ៉ុប៥៣ និងអាស៊ីកណ្តាលមានអ្នកឆ្លងច្រើនជាងគេ។
ទោះបីជាយ៉ាងណា ភស្តុតាងកំពុងលេចឡើងថា វីរុស Omicron កំពុងប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើច្រើនជាងសួត ដូច្នេះហើយបានជាវាមានអាការរោគសញ្ញាស្រាលជាងវីរុសមុនៗ។ ប៉ុន្តែ WHO បានព្រមានឲ្យមានការសិក្សាបន្ថែមទៀត។
កាលថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថា វាប្រហែលជាដល់ពេលត្រូវផ្លាស់ប្តូរពីរបៀបតាមដានការវីរុសកូវីដ-១៩ដោយប្រើវិធីស្រដៀងនឹងជំងឺផ្តាសាយ ពីព្រោះភាពគ្រោះថ្នាក់បណ្តាលឲ្យស្លាប់របស់វាធ្លាក់ចុះ។
ប្រការនោះបង្កប់ន័យថា ការព្យាបាលមេរោគឆ្លងជាងវីរុសរាតត្បាត មិនចាំបាច់កត់ត្រាគ្រប់ករណីឆ្លង និងដោយគ្មានធ្វើតេស្តគ្រប់មនុស្សទាំងអស់ដែលបង្ហាញពីរោគសញ្ញាឡើយ។
មន្ត្រីអាសន្នជាន់ខ្ពស់របស់ WHO ប្រចាំអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា នោះគឺជាផ្លូវមួយ។
លោកស្រីថា ៖«យើងនៅមានចំនួនច្រើននៃភាពមិនប្រាកដប្រជា និងវីរុសដែលកំពុងវិវត្តយ៉ាងលឿន បង្កើតជាបញ្ហាប្រឈមថ្មី។ យើងពិតជាមិនស្ថិតនៅចំណុចដែលយើងអាចហៅថា ជាជំងឺឆ្លងបានទេ»។
«វាអាចនឹងក្លាយជាជំងឺរាតត្បាតមានពេលកំណត់ ប៉ុន្តែការកំណត់ក្នុងឆ្នាំ២០២២គឺពិបាកបន្តិចនៅក្នុងដំណាក់កាលនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


