ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! ថៃ មានអ្នកស្លាប់ដោយសារ អូមីក្រុង ហើយ
កាលពីថ្ងៃអាទិត្យទី១៧ខែមករាម្សិលមិញនេះ ប្រទេសថៃបានរាយការណ៍ពីការស្លាប់លើកដំបូងដោយសារវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង។

ការិយាល័យសុខភាពសាធារណៈខេត្ត Songkhla បាននិយាយថា លោកយាយអាយុ៨៦ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ដោយគាត់ត្រូវបានគេប្រកាសថា ស្លាប់កាលពីថ្ងៃពុធសប្តាហ៍មុននៅមន្ទីរពេទ្យ Hat Yai។
សំណាកពីលោកយាយ ត្រូវបានបញ្ជូនទៅពិនិត្យដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Songkhla ដែលបញ្ជាក់ថា លោកយាយពិតជាមានមេរោគបំប្លែងថ្មីប្រភេទ អូមីក្រុង មែន។

នៅទីក្រុងបាងកក លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បាននិយាយថា លោកយាយបានទទួលវ៉ាក់សាំង Pfizer ចំនួនពីរដូស ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកថាមានហានិភ័យ ដោយសារតែបញ្ហាសុខភាពរបស់គាត់។
ទន្ទឹមនោះ លោក Rungrueng Kitphati អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបាននិយាយថា “ថ្វីបើប្រទេសថៃ មានអ្នកស្លាប់លើកដំបូងដោយសារវីរុស អូមីក្រុង ក៏ដោយ ប៉ុន្តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ហើយសាធារណជននៅតែជំរុញឲ្យទទួលការចាក់វ៉ាក់សាំង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បង្ហាញមូលហេតុ នៅពីក្រោយ ការឆ្លងអូមីក្រុង ហក់ឡើងខ្ពស់
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


