ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមឲ្យផ្ទេរអាវុធ ពីសម្ព័ន្ធមិត្តទៅ អ៊ុយក្រែន ហើយ!
ក្រសួងការបរទេសអាមេរិក បានប្រាប់សភាថា ខ្លួនបានយល់ព្រមចំពោះអាជ្ញាប័ណ្ណនាំចេញ សម្រាប់ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី ដែលនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងនោះ ផ្ទេរអាវុធដែលមានប្រភពពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន។ .

ចំណាត់ការនេះកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោក បៃដិន ព្រមានថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាមួយ ហើយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken និយាយថា វិមានក្រឹមឡាំងមានផែនការ បញ្ជូនទាហានបន្ថែមទៀតទៅកាន់ព្រំដែនអ៊ុយក្រែន។
ការអនុម័តនេះ គឺជាសញ្ញាមួយបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមគំរាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើគាត់បើកការលុកលុយអ៊ុយក្រែនមែន។ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធទី១៩ខែមករាថា លោករំពឹងថា លោក ពូទីន នឹងដាក់ទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។

សព្វាវុធដែលអាមេរិកអនុម័តរួមមានទាំង ប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំងរបស់អាមេរិកពីប្រទេសឡាតវី និងលីទុយអានី ផងដែរ ដែលនឹងជួយអ៊ុយក្រែនទប់ទល់នឹងយន្តហោះរុស្ស៊ី។ ក្រុមមន្ត្រី និងអ្នកជំនាញមួយចំនួនជឿថា រុស្ស៊ីនឹងប្រើយន្តហោះ ដើម្បីនាំផ្លូវក្នុងដំណាក់កាលដំបូងនៃការឈ្លានពាន។
ស្របពេលជាមួយគ្នានោះ ប្រទេសអេស្តូនីត្រូវបានផ្តល់ការយល់ព្រម ក្នុងការផ្ទេរប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែននាពេលកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើពេលណា ទើបសព្វាវុធទាំងនេះនឹងទៅដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អង់គ្លេស គ្រោងបញ្ជូនអាវុធបន្ថែមទៀតទៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


