ព័ត៌មានអន្ដរជាតិ
ក្រុមបងធំប្រយុទ្ធគ្នា បង្កជាអគ្គិភ័យនៅហាងខារ៉ាអូខេឥណ្ឌូណេស៊ី ស្លាប់មនុស្ស១៩នាក់
មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ នៅពេលអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងហាងខារ៉ាអូខេមួយកន្លែង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបងធំនៅប្រទេស ឥណ្ឌូណេស៊ី។
មន្ត្រីប៉ូលិសក្នុងខេត្ត Sorong បាននិយាយថា មនុស្សម្នាក់ត្រូវបានចាក់សម្លាប់នៅពេលការប្រយុទ្ធគ្នាកើតឡើងដំបូងកាលពីព្រឹកថ្ងៃអង្គារទី២៥ខែមករានេះ មុនពេលក្លិបនៅខេត្ត West Papua ត្រូវបានដុតឆេះ ទាំងមានមនុស្ស១៨នាក់ជាប់នៅខាងក្នុង។
លោក Adam Erwini អ្នកនាំពាក្យប៉ូលិសខេត្ត West Papua បានប្រាប់ទូរទស្សន៍ Metro TV ថា “ការប្រយុទ្ធគ្នាក្នុងចំណោមយុវជននៅក្នុងទីក្រុង Sorong គឺជារឿងធម្មតាទៅហើយ ប៉ុន្តែនេះជាលើកទី១ហើយដែលបានបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបែបនេះ”។
លោក Erwini បន្តថា ឧបទ្ទវហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅក្លិបរាត្រី Double O ក្នុងទីក្រុង Sorong គឺនៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយគេមិនច្បាស់ទេថាតើចំនួនអ្នកស្លាប់នឹងកើនឡើងឬយ៉ាងណា។
ដោយឡែកលោក Dedi Prasetyo អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៊ីបាននិយាយថា ការវាយប្រហារនេះគឺរវាងក្រុមក្មេងទំនើងពីរក្រុមដែលមកពីកោះ Maluku។ រថយន្តនៅខាងក្រៅខារ៉ាអូខេក៏ត្រូវបានភ្លើងឆេះផងដែរ អំឡុងពេលមានជម្លោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ មកមើលវីដេអូ និងរូបភាពរន្ធត់ពីការផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


