ព័ត៌មានអន្ដរជាតិ
អង់គ្លេស កំពុងបង្ហាត់កងទ័ព អ៊ុយក្រែន ប្រើមីស៊ីលប្រឆាំងរថក្រោះ
ទីភ្នាក់ងារព័ត៌មានរបស់ក្រសួងការពារជាតិអ៊ុយក្រែន Armiya Inform បាននិយាយកាលពីថ្ងៃអង្គារថា ទីប្រឹក្សាយោធាអង់គ្លេសកំពុងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនឲ្យប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះកម្រិតខ្ពស់ NLAW ដែលទើបនឹងបញ្ជូនមកថ្មីៗនេះ ។

ទីភ្នាក់ងារបានរាយការណ៍ថា “ការហ្វឹកហ្វឺនយោធាអ៊ុយក្រែនលើការប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះជំនាន់ក្រោយ NLAW ដែលទើបប្រគល់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចាប់ផ្តើមហើយនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនទី ១៨៤ នៃបណ្ឌិតសភាកងទ័ពជាតិ Hetman Petro Sahaidachnyi” ។

យោងតាមការចុះផ្សាយនោះបានឲ្យដឹងទៀតថា ទីប្រឹក្សាយោធារបស់ចក្រភពអង់គ្លេសត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនក្រោមប្រតិបត្តិការ Orbital តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដើម្បីផ្តល់ការណែនាំ និងការបណ្តុះបណ្តាលដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។
រហូតមកដល់ពេលនេះ បុគ្គលិកយោធាអ៊ុយក្រែនចំនួន ២១,០០០ នាក់ត្រូវបានបណ្តុះបណ្តាលក្រោមប្រតិបត្តិការនេះ ។ ចក្រភពអង់គ្លេសក៏បានផ្តល់សម្ភារៈយោធាចំនួន ៣ លានដុល្លារ និងបានផ្គត់ផ្គង់អាវុធដ៍សាហាវដំបូងគេដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២២ នេះ ។

គួរបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានបញ្ជូនដោយកងទ័ពអាកាសចក្រភពអង់គ្លេសនៅថ្ងៃទី ១៧ និង ១៨ ខែមករា អមដោយក្រុមហ្វឹកហ្វឺនដែលមានទាហានពី ១០ ទៅ ២០ នាក់ ហើយក៏បានផ្តល់បុគ្គលិកដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែនអំពីរបៀបគ្រប់គ្រងអាវុធ NLAW ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តើ ណាតូ ជាអ្វី ទើបហ៊ានដាក់សម្ពាធលើ រុស្ស៊ី បើឈ្លានពាន អ៊ុយក្រែន?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


