ព័ត៌មានអន្ដរជាតិ
វៀតណាម លែងធ្វើតេស្តរហ័សរកកូវីដ លើអ្នកដំណើរអន្តរជាតិហើយ
អ្នកដំណើរតាមជើងហោះហើរអន្តរជាតិដែលចូល និងចេញពីប្រទេសវៀតណាម នឹងមិនចាំបាច់ធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ មុន ឬក្រោយការហោះហើររបស់ពួកគេទៀតទេ។

កាលពីថ្ងៃសុក្រទី២៨ខែមករា ការិយាល័យរដ្ឋាភិបាល បានចេញឯកសារថ្មីមួយស្តីពីការអនុវត្តជើងហោះហើរអន្តរជាតិទៀងទាត់ ដែលដឹកអ្នកដំណើរទៅ និងមកប្រទេសវៀតណាម។
ឯកសារនេះ រួមបញ្ចូលការលុបចោលនូវលក្ខខណ្ឌដែលតម្រូវឲ្យអ្នកដំណើរអន្តរជាតិ ត្រូវតែធ្វើតេស្តរហ័សរកកូវីដ មុនឬក្រោយការហោះហើររបស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍ បានត្អូញត្អែរអំពីគុណវិបត្តិនៃតម្រូវការនេះ ចាប់តាំងពីមានការណែនាំកាលពីដើមឆ្នាំ២០២២មក។
នៅក្នុងឯកសារកាលពីថ្ងៃសុក្រ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បានអនុម័តផងដែរ លើការបង្កើនភាពញឹកញាប់នៃជើងហោះហើរពាណិជ្ជកម្មទៀងទាត់ ដែលដឹកអ្នកដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។

លើសពីនេះ វៀតណាមបានពង្រីកទីផ្សារនៅក្នុងកម្មវិធីសាកល្បង នៃការបន្តជើងហោះហើរទៅកាន់អឺរ៉ុប និងអូស្ត្រាលី ដើម្បីបំពេញតម្រូវការជនជាតិរបស់ខ្លួននៅក្រៅប្រទេស ដែលចង់វិលត្រឡប់ទៅស្រុកកំណើតដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៨ខែមករា ប្រទេសវៀតណាមបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ចំនួន ២,២០៣,២០៨ ករណី ដោយមានអ្នកជាសះស្បើយចំនួន ១,៩៤៥,៦១១ នាក់ និងស្លាប់ចំនួន ៣៧,២៩១ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir ប្រយ័ត្នគ្រោះថ្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


