ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ថៃ បច្ចុប្បន្ន ជូនពរប្រជាជនក្នុង ឱកាសចូលឆ្នាំចិន
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបានបង្ហោះសារជូនពរប្រជាជនថៃក្នុងឱកាសបុណ្យចូលឆ្នាំចិននៅថ្ងៃទី ១ ខែកុម្ភៈ នេះថា “ថ្ងៃចូលឆ្នាំចិនឆ្នាំនេះ ខ្ញុំសូមជូនពរពុកម៉ែបងប្អូនជនរួមជាតិថៃទាំងអស់ មានសុខភាពល្អ គ្មានជំងឺឈឺថ្កាត់ មានសុខសុវត្ថិភាពល្អ មានប្រព័ន្ធភាពស៊ាំការពាររាងកាយល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជម្នះនូវរាល់ឧបសគ្គទាំងឡាយទាំងពួង ជួបតែសំណាងល្អ សម្បូរហូរហៀរ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ប្រាថ្នាអ្វីៗឲ្យបានដូចក្ដីបំណង” ។

ចំណែកលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងជារដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានថ្លែងសារជូនពរ និងអបអរសាទរដល់បងប្អូនជនរួមជាតិថៃ និងប្រជាជនថៃកាត់ចិនទាំងអស់ក្នុងឱកាសចូលឆ្នាំចិននេះផងដែរ ។
លោក ប្រាយុទ្ធ បាននិយាយថា “សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អ” ។ ហើយលោកក៏សូមរំលឹកផងដែរថា ប្រទេសថៃនៅតែស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ នៅឡើយ ខណៈពេលនេះយើងត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសក្នុងពិធីបុណ្យទានផ្សេងៗ ។

ជាចុងក្រោយលោកបញ្ជាក់ថា យើងត្រូវពាក់ម៉ាស រក្សាគម្លាតសង្គម លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ និងធ្វើតេស្តរហ័សរកកូវីដនៅមុន និងក្រោយការប្រមូលផ្ដុំ ឬការជួបជុំជាលក្ខណៈគ្រួសារជាដើម ហើយកុំភ្លេចប្រុងប្រយ័ត្នពេលញ៉ាំអាហារជាមួយគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Post Today .
ចុចអាន ៖ វីដេអូស្ដែងៗ បុរស ថៃ លលេងជាមួយពស់វែក ១០ គីឡូក្រាម ប៊ិះភ្នាត់ស្នៀត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


