ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ដោយសារកូវីដ
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃចន្ទទី៣១ខែមករា បានចេញសេចក្តីណែនាំប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន ដោយសារតែអត្រាឆ្លងកូវីដខ្ពស់ ដែលប្រទេសទាំងនោះរួមមានទាំងម៉ិកស៊ិក ប្រេស៊ីល សិង្ហបុរី អេក្វាទ័រ កូសូវ៉ូ ហ្វីលីពីន និងប៉ារ៉ាហ្គាយផងដែរ។

ឥឡូវនេះ CDC បានចុះបញ្ជីប្រទេស និងដែនដីជិត ១៣០ ដែលមានករណីកូវីដ នៅកម្រិតទី៤ដែលជាកម្រិតខ្ពស់។ CDC ក៏បានបន្ថែមកោះ Anguilla, French Guiana, Moldova និង Saint Vincent និង Grenadines ទៅក្នុងកម្រិតខ្ពស់បំផុតរបស់ខ្លួនផងដែរ កាលពីថ្ងៃចន្ទ។
ចាប់តាំងពីពាក់កណ្តាលខែធ្នូមក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្ថែមប្រទេស និងដែនដីជាង៦០ទៅក្នុងបញ្ជីទីតាំងដែលត្រូវចៀសវាង ដោយលើកឡើងពីហានិភ័យនៃវីរុសកូវីដបំប្លែងខ្លួនប្រភេទ អូមីក្រុង។

CDC ក៏បានបង្កើនការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រទេស និងដែនដីចំនួន១១ ទៅកម្រិតខ្ពស់ទី៣ផងដែរ ដែលនោះជំរុញឲ្យជនជាតិអាមេរិកមិនទាន់ចាក់វ៉ាក់សាំង ត្រូវចៀសវាងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់ប្រទេស ប៊ូតង់ ប្រ៊ុយណេ កូម៉ូរ៉ូ ប៉ូលីណេស៊ី ហ្គាំប៊ី ហ្គីណេ ហ្គីណេ-ប៊ីសា ហុងឌូរ៉ាស លីបេរីយ៉ា នេប៉ាល់ និងអូម៉ង់។
គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិកបានយល់ព្រម ដកការរឹតបន្តឹងការធ្វើដំណើរលើប្រទេសអាហ្វ្រិកខាងត្បូងចំនួន៨ ដែលត្រូវបានដាក់ក្នុងខែវិច្ឆិកាដោយសារតែការរីករាលដាលនៃវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


