Connect with us

ព័ត៌មានអន្ដរជាតិ

លេចចេញជំងឺអាថ៌កំបាំងនៅអង់គ្លេស ឆ្លងក្មេងៗសិស្សសាលាមត្តេយ្យ

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈ សេវាពន្លត់អគ្គិភ័យនិងជួយសង្គ្រោះតំបន់ Cambridgeshire ត្រូវ​បាន​គេ​ហៅ​ទៅសាលាមត្តេយ្យមួយ​កន្លែង បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ដ៏​អាថ៌កំបាំង។

This image has an empty alt attribute; its file name is 1_JS256635351.jpg

បុគ្គលិក និងកុមារមួយចំនួនត្រូវបានគេរាយការណ៍ថា មានជំងឺនៅសាលាមត្តេយ្យ Kindred Huntingdon Day ក្នុងទីក្រុង Brampton នៃតំបន់ Cambridgeshire។

សារព័ត៌មាន​ Cambridgeshire Live បានរាយការណ៍ថា ឪពុកម្តាយត្រូវបានជូនដំណឹង ហើយកុមារមានសុវត្ថិភាព និងត្រូវបានមើលថែនៅពេលនេះ។

This image has an empty alt attribute; its file name is 1_ambulance.jpg

សេវានេះកំពុងធ្វើការជាមួយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស និងសាលា ដើម្បីកំណត់ថាតើមូលហេតុបណ្តាលមកពីអ្វី ហើយថាតើត្រូវចាំបាច់ ដាក់ចេញនូវវិធានការណាមួយ ដើម្បីបញ្ឈប់ករណីមិនឲ្យកើតឡើងបន្ថែមទៀត ដែរឬក៏អត់។

ទោះបីជាយ៉ាងណាក៏ដោយ  គេជឿថា ជំងឺដ៏អាថ៌កំបាំងនេះមិនបង្កហានិភ័យធំសម្រាប់សហគមន៍ទេ។

This image has an empty alt attribute; its file name is 1_roadblocked.jpg

កុមារត្រូវបានគេរាយការណ៍ថា មានឡើងកន្ទួលលើរាងកាយ និងក្អក ខណៈផ្លូវក្នុងតំបន់ក៏ត្រូវបានបិទ ផ្អាកការធ្វើចរាចរណ៍ផងដែរ។

សេចក្តីថ្លែងការណ៍រួមមួយ បានបញ្ជាក់ថា មនុស្សចំនួន១៣នាក់ក្នុងចំណោម ៦៨នាក់នៅខាងក្នុងសាលា កំពុងចេញរោគសញ្ញា។ សេចក្តីថ្លែងការណ៍បន្តថា “កុមារ និងបុគ្គលិកមួយចំនួនតូចនៅសាលាមត្តេយ្យមានអារម្មណ៍មិនស្រួលខ្លួន ហើយបានជួបប្រទះនូវរោគសញ្ញាមួយចំនួន។ បច្ចុប្បន្នយើងកំពុងស៊ើបអង្កេតមូលហេតុនៃបញ្ហានេះ”៕

This image has an empty alt attribute; its file name is 0_Sick-child-with-red-rash-spots-from-measles.jpg

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ លេចចេញជំងឺអាថ៌កំបាំងមួយទៀត ពេលនេះសម្លាប់មនុស្សជិត ១០០នាក់ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម