ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញឲ្យកូរ៉េខាងជើង កុំគិតតែមីស៊ីល គិតប្រជាជនផង
កាលពីថ្ងៃចន្ទទី៧ខែកុម្ភៈ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង កុំយកប្រាក់ទៅផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ហើយផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជនខ្លួនវិញ ខណៈរុស្ស៊ី និងចិនបានស្តីបន្ទោសចំពោះការដាក់ទណ្ឌកម្មថា ធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋអាស៊ីដ៏សម្ងាត់មួយនេះ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា “យើងសូមអំពាវនាវឲ្យកូរ៉េខាងជើង បង្ហាញការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជនខ្លួន ដោយការគោរពសិទ្ធិមនុស្ស បញ្ឈប់កម្មវិធីអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់ខ្លួន ហើយផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជន ដែលងាយរងគ្រោះវិញ”។
ប្រទេសកូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ដោយសារកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា រុស្ស៊ី និងចិនបានពិនិត្យឡើងវិញនូវសេចក្តីសម្រេចឆ្នាំ២០១៩ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង នៅក្នុងអ្វីដែលពួកគេពណ៌នាថា ជាការប៉ុនប៉ងដើម្បីកែលម្អស្ថានភាពមនុស្សធម៌។
ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ការនេះបានទទួលការគាំទ្រឬការចូលរួមតិចតួចបំផុត ក្នុងចំណោមសមាជិកក្រុមប្រឹក្សា ដូច្នេះចិន និងរុស្ស៊ីមិនបានដាក់វាឲ្យបោះឆ្នោតទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េ ខាង ជើង ធ្វើ តេស្ត មីស៊ីល មាន ឥទ្ធិពល បំផុត ចាប់ តាំង ពី ឆ្នាំ ២០១៧
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


