ព័ត៌មានអន្ដរជាតិ
WHO កំពុងធ្វើការសម្រេចចិត្តអំពីការយល់ព្រមប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗ
ប្រធានអ្នកវិទ្យាសាស្រ្តរបស់ WHO បាននិយាយកាលពីថ្ងៃសុក្រ ទី ១១ ខែធ្នូ ថា អង្គការសុខភាពពិភពលោក (WHO) រំពឹងថានឹងធ្វើការសម្រេចចិត្តលើការយល់ព្រមប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដ ១៩ ពីក្រុមហ៊ុនអាមេរិក Pfizer-BioNTech ក្រុមហ៊ុន Moderna និងក្រុមហ៊ុនអង់គ្លេស AstraZeneca ប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
លោក Soumya Swaminathan បាននិយាយថា ស្ថាប័នសុខភាពពិភពលោកអាចធ្វើការសម្រេចចិត្តលើបេក្ខជនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្នុងរយៈពេលពីរ ឬបីសប្តាហ៍ទៀត ហើយក្រោយមកបាននិយាយថា ខ្លួនក៏អាចពិនិត្យឡើងវិញនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន AstraZeneca ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ។

លោក Swaminathan បាននិយាយថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១០ បានបង្ហាញចំណាប់អារម្មណ៍ ឬដាក់សំណើសុំការយល់ព្រមប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ខ្លួន ។
វ៉ាក់សាំង Pfizer បានទទួលការយល់ព្រមជាបន្ទាន់នៅក្នុងប្រទេសអង់គ្លេស និងកាណាដា ហើយអាចទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ខណៈដែលអង់គ្លេសគឺជាប្រទេសដំបូងបានចាក់វ៉ាក់សាំងរួចហើយនៅសប្តាហ៍នេះ ។

ចំណែកលោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា វ៉ាក់សាំងជិតមួយពាន់លានដូសត្រូវបានធានាសម្រាប់កម្មវិធី COVAX ដើម្បីផ្តល់ការចាក់ថ្នាំបង្ការសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមដោយមានប្រទេសចំនួន ១៨៩ ចូលរួម ។
ទន្ទឹមនោះមន្ត្រី WHO ក៏បានពណ៌នាពីវត្តមាននៃវ៉ាក់សាំងនេះថាជាការអភិវឌ្ឍដ៏សំខាន់មួយផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាវានឹងចំណាយពេលយូរមុនពេលវ៉ាក់សាំងទាំងនេះអាចត្រូវបានដាក់លក់ទូទាំងពិភពលោក ហើយការផ្គត់ផ្គង់វ៉ាក់សាំងទំនងជាត្រូវបានកំណត់សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២១ ។

ក្នុងពេលនេះជំងឺរាតត្បាតកំពុងរីករាលដាលខ្លាំងនៅលើពិភពលោកហើយបណ្តាប្រទេសនានាត្រូវបន្តចាត់វិធានការផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងដូចជាការធ្វើតេស្ត ការតាមដាន រស់នៅដាច់ដោយឡែក និងគម្លាតសង្គមជាដើម ខណៈលោក Tedros បានកត់សម្គាល់ថា ការស្លាប់ដោយសារមេរោគឆ្លងមួយនេះបានកើនឡើង ៦០ ភាគរយក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧១,៣៨១,៦៩៨ ករណី និងមានអ្នកស្លាប់ចំនួន ១,៦០០,០៩០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ អាមេរិកក៏នឹងមិនចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដល់ក្រុមមនុស្សប្រភេទនេះដែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


